02/04/2024
សួស្ដីបងប្អូនខ្មែរទាំងអស់គ្នា ដែលរស់នៅប្រទេសកូរ៉េ ខាងក្រោមនេះជាការប្រារព្ធកម្មវិធី អេស៊ាន វប្បធម៍កូរ៉េ បងប្អូនអាចចូលរួមដោយឥតគិតថ្លៃ ពត័មានផ្សេងៗបន្ថែមអាចសួរនាំបាន។
Hello everyone who’s living in Korea , Here is a ceremony “ ASEAN- Korea cultural festival “ that will celebrate in suwon city of Korea! If anyone interesting can leave a comment 🙏
25/11/2023
នៅក្នុងសប្ដាហ៍នេះយើងមានអ្វីដែលថ្មីហើយសំខាន់បំផុតនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើងដែលទីបំផុតត្រូវបានបញ្ចប់។
កន្លងមកការសិក្សាអស់រយៈពេល៦ខែដែលគិតចាប់ពីខែឧសភាដល់ខែវិច្ឆិកានៃឆ្នាំ២០២៣។ជារៀងរាល់ឆ្នាំតែងមានការចូលរួមជាច្រើនពីសំណាក់ក្រុមគ្រួសាររបស់សិស្ស មិត្តភក្ដិ និងម្ចាស់ហាងសាឡនជាច្រើននាក់ទៀតនឹងជាពិសេសមានការចូលរួមពីនាយករងមកពីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបផងដែរដើម្បីធ្វើការប្រគល់វិញ្ញាបនបត្រដល់សិស្សជំនាន់ទី១២។ការដើរបង្ហាញម៉ូដគឺជាកម្មវិធីដែលបានមកពីការជ្រើសរើសប្រធានបទរបស់សិស្សគ្រប់ៗរូប រួមមានសំលៀកបំពាក់ ការតុបតែងកាយ អោយសមតាមប្រធានបទនីមួយៗ នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម។សិស្សទាំង១២រូបបានបង្ហាញពីចំណង់ចំណូលចិត្តនិងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ។
បន្ទាប់ពីកម្មវិធីបញ្ចប់រួចរាល់យើងបានរៀបចំហាងកាហ្វេចល័តមួយដោយឥតគិតថ្លៃសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលមកចូលរួម ដើម្បីទទួលទានមីស្រុះកូរ៉េដ៏ឈ្ងុយឆ្ញាញ់និងដំឡូងបំពងដោតចង្កាក់ដ៏ជាប់ចិត្ត។ម៉ូបាលកាហ្វេគឺជាគម្រោងមួយដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតចំណូលជូនប្រជាជនដោយអង្គការឡូតធើសវើលហើយក៏កំពុងតែត្រូវបានអនុវត្តជាមួយអ្នកភូមិភ្នំក្រោម។សូមបង្កើនការយកចិត្តទុកដាក់។
អបអរសាទរដល់សិស្សទាំងអស់ នៅមជ្ឈមណ្ឌលផ្កាឈូកកែសម្ផស្សនិងកាត់សក់នៃក្ដី
សង្ឃឹម។
L Beauty Salon
21/10/2023
តើបុណ្យភ្ជុំបិណ្ឌរបស់អ្នកយ៉ាងម៉េចដែរ?
មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើងមានដំណើរកំសាន្តជាក្រុមជាមួយសិស្សានុសិស្សមុនបុណ្យភ្ជុំបិណ្ឌ ព្រោះពួកយើងនឹងរវល់សម្រាប់គោលដៅចុងក្រោយដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលរបស់យើង។
ដំណើរកំសាន្តរបស់យើងរយៈពេល2ថ្ងៃ
ទៅលេងនៅខេត្តបាត់ដំបង។
អាកាសធាតុហាក់ដូចជាល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរ ប៉ុន្តែភ្លៀងបានចាប់ផ្តើមនៅពេលដែលយើងទៅដល់ ឡូរីភ្នំបាណន់ ខេត្តបាត់ដំបង។ មនុស្សម្នាកំពុងប្រើផ្លាស្ទិកដើម្បីបាំងភ្លៀង និងសើមពេលជិះរថភ្លើង។
បន្ទាប់ពីជិះរថភ្លើង យើងបានទៅហូបអាហារប៊ូហ្វេដែលការ៉េម និងទឹកផ្លែឈើមិនគិតថ្លៃ បន្ទាប់ក៏លេងល្បែងនៅសណ្ឋាគារពេលមានភ្លៀងធ្លាក់។
ព្រឹកបន្ទាប់យើងទៅលេងវត្តឯកភ្នំ និងទៅហាងកាហ្វេដែលជុំវិញមានស្រះទឹក រួចត្រឡប់ទៅសៀមរាបវិញ។
ឥឡូវនេះការបញ្ចប់ការសិក្សានៅសល់តែមួយខែប៉ុណ្ណោះ។ សង្ឃឹមថាសិស្សរបស់យើងទទួលបានភាពស្រស់ស្រាយពីការធ្វើដំណើរ និងលើកទឹកចិត្តឆ្ពោះទៅរកការបញ្ចប់វគ្គបណ្តុះបណ្តាលដោយរលូន។
ស៊ូស៊ូ!
29/09/2023
ទីបំផុត ការស្ម័គ្រចិត្តកាត់សក់ចុងក្រោយក៏បានបញ្ចប់។
សិស្សានុសិស្សបានទៅសាលាបឋមសិក្សា សម្រាប់ការស្មគ្រ័ចិត្តកាត់សក់អស់រយៈពេល5 សប្តាហ៍ដោយឥតគិតថ្លៃ។
យើងបានធ្វើការកាត់សក់សិស្សសាលាបឋមសិក្សាបានចំនួន 440 នាក់ ដែលមានទាំងកុមារ នឹង មនុស្សពេញវ័យ ក្នុងអំឡុងពេលកាត់សក់ស្ម័គ្រចិត្ត ហើយបទពិសោធន៍នេះនឹងមិនអាចបំភ្លេចបានសម្រាប់សិស្សរបស់យើងក្នុងការក្លាយជាអ្នករចនាម៉ូតសក់នាថ្ងៃអានាគត។
សិស្សានុសិស្សអាចកាត់សក់ដោយមិនគិតពីលក្ខខណ្ឌអ្វីឡើយ ព្រោះនាយកសាលាបឋមសិក្សាទាំង៥សាលា និង លោកគ្រូ អ្នកគ្រូ បានអនុញ្ញាតឱ្យយើងទៅធ្វើការកាត់សក់ និងផ្តល់ឪកាសដល់សិស្សអោយមានបទពិសោធន៍ក្នុងការកាត់សក់។
យើងក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាចំនួន 5 សាលាផងដែរ។
ឥឡូវនេះ នៅសល់ពេលជិត 2 ខែទៀត ដើម្បីបញ្ចប់កម្មវិធីបណ្តុះបណ្តាលរបស់យើង។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឱ្យសិស្សរបស់យើងទទួលបានបទពិសោធន៍ថ្មីលើការរចនាម៉ូដសក់ និង សេវាកម្មកាត់សក់ដល់ពួកគេ។
សូមអរគុណ។
with L Beauty Salon
25/09/2023
សិស្សានុសិស្សរបស់យើងបានចុះទៅសាលាបឋមសិក្សា ស្ពីធ្លើអញ្ចាញអង្គរ សម្រាប់ការស្ម័គ្រចិត្តកាត់សក់ជាលើកទី៤។ ឥឡូវនេះ យើងនៅសល់តែមួយសាលាទៀតតែប៉ុណ្ណោះ សម្រាប់ការចុះកាត់សក់ស្មគ្រចិត្តក្នុងកម្មវិធីសិក្សារបស់យើង។
ល្បឿននៃការកាត់សក់របស់សិស្សកាន់តែលឿន នឹងប្រសើរជាងពេលមុនច្រើន ហើយចុងក្រោយយើងបានកាត់សក់អោយសិស្សបឋមសិក្សាបានជាង ១០០នាក់។
ប្រហែលជានៅសប្តាហ៍ក្រោយ យើងអាចកាត់សក់សិស្សបានកាន់តែច្រើននៅក្នុងការស្ម័គ្រចិត្តកាត់សក់នៃវគ្គចុងក្រោយ ហើយសិស្សនឹងទទួលបានទំនុកចិត្តក្នុងការកាត់សក់ពិតប្រាកដ។
2 សប្តាហ៍មុន យើងបានចាប់ផ្តើមរៀបចំអោយសិស្សរបស់យើងចូលជាជំនួយការនៅក្នុងហាងកែសម្ផស្ស។ ពួកគេធ្លាប់ធ្វើការនៅក្នុងហាងកែសម្ផស្សម្តងៗដោយយកចិត្តទុកដាក់។
រហូតដល់ខែបន្ទាប់សិស្សនឹងផ្លាស់ប្តូរថ្ងៃចូលជាជំនួយការក្នុងហាង
ខណៈពេលដែលកម្មវិធីសិក្សានឹងឈានដល់ទីបញ្ចប់ កាលវិភាគក្នុងការបណ្តុះបណ្តាលរបស់សិស្សនឹងមានការរឹតបណ្ដឹងបន្ថែម។
សូមលើកទឹកចិត្តពួកគេកុំអោយមានការបោះបង់ការសិក្សាមួយនេះ។ ពួកគេអាចបញ្ចប់ការបណ្តុះបណ្តាលមួយនេះយ៉ាងរលូន។
ស៊ូស៊ូ
សូមអរគុណ។
With L Beauty Salon
18/09/2023
អរុណសួស្តី។
ការស្ម័គ្រចិត្តកាត់សក់លើកទី3 របស់យើងបានបញ្ចប់ជាមួយនឹងសិស្សសាលាបឋមសិក្សាល្បើក។
លើកនេះយើងកាត់សក់បានសិស្សសរុប ចំនួន៩៨នាក់។ សិស្សរបស់យើងកាត់បាន ល្បឿនកាន់តែលឿន និងលម្អិត។ ខ្ញុំគិតថាឥឡូវនេះពួកគេមានទំនុកចិត្តនៅពេលពួកគេកាត់សក់អ្នកណាម្នាក់ដោយកន្ត្រៃផ្ទាល់ខ្លួន។
ព័ត៌មានបន្ថែមអំពីការបណ្តុះបណ្តាលរបស់យើង!!
ឥឡូវនេះ សិស្សគឺជាជំនួយការក្នុងហាងកែសម្ផស្ស ដើម្បីសិក្សាពីរបៀបនៃដំណើរការការផ្ដល់សេវាកម្ម។ ពួកគេមិនមែនជាអ្នកដែលធ្វើសេវាកម្មអោយភ្ញៀវនោះទេ ប៉ុន្តែពួកគេកំពុងរៀនស្វែងយល់តាមរយៈការឃើញនឹងភ្នែករបស់ពួកគេផ្ទាល់។
ក្រៅពីនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ ដូច្នេះមានអតិថិជនជាច្រើនបានមកទស្សនាហាងផ្កាឈូកកែសម្ផស្សនឹងកាត់សក់របស់យើង ហើយព្យាយាមប្តូរម៉ូតសក់។ ខ្ញុំសង្ឃឹមថាសិស្សានុសិស្សអាចមានឱកាសកាន់តែច្រើនក្នុងការជួយគ្រូរបស់យើងនៅក្នុងសាឡន ហើយមានបទពិសោធន៍បន្ថែមទៀតអំពីការកាត់សក់ត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីដំណើរការសេវាកម្មកាត់សក់ផងដែរ។
With L Beauty Salon
12/09/2023
អរុណសួស្តី។
យើងបានទៅសាលាបឋមសិក្សាតាកាំដើម្បីធ្វើការកាត់សក់ស្ម័គ្រចិត្ត។
សិស្សបានកាត់សក់បានល្អហើយលឿនជាងកាលពីថ្ងៃដំបូង ហើយមិនស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមធ្វើការស្ម័គ្រចិត្តកាត់សក់។
សិស្សទាំងអស់នឹងទៅកាត់សក់ស្ម័គ្រចិត្តរៀងរាល់សប្តាហ៍នៅក្នុងខែកញ្ញានេះ។ យើងនឹងព្យាយាមកាត់សក់អោយបានច្រើនតាមដែលអាចធ្វើទៅបាន ហើយនឹងធ្វើអោយសិស្សដែលទទួលការបណ្ដុះបណ្ដាលរបស់យើងកាន់តែបង្កើនជំនាញកាត់សក់របស់ពួកគេ។
សូមអរគុណ។
with L Beauty Salon
04/09/2023
សួស្តីអ្នកទាំងអស់គ្នា។
យើងមានដំណឹងល្អអំពីសិស្សរបស់យើងដែលកំពុងធ្វើការស្ម័គ្រចិត្តចុះតាមសាលាបឋមសិក្សា។
ពួកយើងមានអ្នកស្ម័គ្រចិត្តកាត់សក់នៅសាលាបឋមសិក្សាប្រាសាទចារ ហើយសិស្សសាលាបឋមសិក្សាចំនួន 73 នាក់បានកាត់សក់ទាំងភាពរីករាយសប្បាយចិត្ត។
សិស្សបឋមជាច្រើនចង់កាត់សក់ហើយពួកគេក៏រង់ចាំដោយស្ងៀមស្ងាត់។ ដូច្នេះអ្នកស្ម័គ្រចិត្តកាត់សក់បានធ្វើការកាត់ដោយគ្មានសំលេងរំខាននិងរញ៉េរញ៉ៃ។
អរគុណលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាប្រាសាទចារ ដែលអនុញ្ញាតឱ្យសិស្សរបស់យើងមានបទពិសោធន៍ដ៏មានតម្លៃក្នុងវគ្គបណ្តុះបណ្តាលនេះ។
វាគឺជាការចុះស្ម័គ្រចិត្តកាត់សក់លើកដំបូងរបស់យើង ហើយយើងនឹងមានការស្ម័គ្រចិត្តចុះកាត់សក់ចំនួន 4 ដងទៀតនៅក្នុងខែកញ្ញានេះ។
សូមលើកទឹកចិត្ដ ដល់សិស្សានុសិស្សដែលរីករាយនឹងការស្ម័គ្រចិត្តកាត់សក់នេះទាំងអស់គ្នា។
សូមអរគុណ។
with L Beauty Salon