27/08/2026
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ការប្រជុំបច្ចេកទេសប្រចាំខែសីហា របស់លោកគ្រូអ្នកគ្រូក្នុងកម្រងប្រីយ៍ នៅសាលាបឋមសិក្សាត្រាំសសរ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាធ្លក, School Sports Team, Siem Reap.
27/08/2026
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ការប្រជុំបច្ចេកទេសប្រចាំខែសីហា របស់លោកគ្រូអ្នកគ្រូក្នុងកម្រងប្រីយ៍ នៅសាលាបឋមសិក្សាត្រាំសសរ
សូមរីករាយទស្សនាការសម្ដែងរឿងអប់រំ អំពីបម្រែបម្រួលអាកាសធាតុ
សូមរីករាយទស្សនាការសម្ដែងរបាំបុប្ផាលោកីយ៍ ដែលសម្ដែងដោយប្អូនៗថ្នាក់មត្តេយ្យ
26/08/2026
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០៣៦ អបអរសាទរពិធីពិព័រណ៍អប់រំ
22/08/2026
សកម្មភាពប្រជុំជាមួយសហគមន៍ ដើម្បីត្រៀមរៀបចំកម្មវិធីពិព័រណ៍អប់រំ
16/08/2026
លិខិតថ្លែងអំណរគុណ
យើងខ្ញុំទាំងអស់គា្ន គណ:កម្មការ នាយិកា នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាធ្លក ស្ថិតក្នុងភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រការសាងសង់ខ្លោងទ្វារនៅក្នុងសាលាបឋមសិក្សា ធ្លក
បញ្ជាក់ ៖ ប្រភពថវិកាសម្រាប់សាងសង់
១ . ថវិកាសាលា : ២,០០០,០០០ រៀល(ពីរលានរៀលគត់)
២ . ថវិកាភូមិទាំងបីចំណុះឱ្យសាលា : ២,៦១០,០០០ រៀល(ពីរលានមួយរយដប់ពាន់រៀលគត់) (១ភូមិ ៨៧០,០០០រៀល)(ប្រាំបីរយចិតសិបពាន់រៀលគត់)
៣ . ថវិកាបានពីការអំពាវនាវ : ៦,៧៤០,០០០ រៀល (ប្រាំពីរលានពីររយសែសិបពាន់រៀលគត់)
៤ . ថវិកាសរុប : ១១,៣៥០,០០០ រៀល (ដប់មួយលានបីរយហាសិបពាន់រៀលគត់)
៥ . ថវិកាចំណាយអស់ : ១០,០០០,០០០ រៀល (ដប់លានរៀលគត់)
៦ . ថវិកានៅសល់ក្នុងគណនី : ១,៣៥០,០០០ រៀល (មួយលានបីរយហាសិបពាន់រៀលគត់)
យើងខ្ញុំទាំងអស់គា្ន សូមគោរពជូនពរ លោក លោកស្រី ទាំងអស់សូមជួបប្រទះតែសេចក្តីសុខចម្រើន សុខសុភ មង្គលគ្រប់ក្រុមគ្រួសារ និងពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ😍🥰🙏
30/07/2026
យើងខ្ញុំជាគណៈកម្មការគ្រប់គ្រង នាយិកា នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាធ្លក
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការិយាល័យអប់រំយុវជន និងកីឡា ស្រុកស្រីស្នំ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល) ដើម្បីកសាងខ្លោងទ្វារសាលារៀន
យើងខ្ញុំសូមជូនពរ លោក លោកស្រី ដែលជាមន្ត្រីការិយាល័យទាំងអស់ និងក្រុមគ្រួសារ ឱ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន និងសម្រេចជោគជ័យរាល់បំណងប៉ងប្រាថ្នា🙏🥰
សម្រាប់អ្នកចង់ចូលរួមឧបត្ថម្ភ សូមទំនាក់ទំនាក់មកកាន់យើងខ្ញុំតាមរយ:លេខទូរសព្ទខាងក្រោម :
នាយិកាសាលា : 088 998 4683 / 096 301 8789
នាយករង : 088 989 0113
24/07/2026
យើងខ្ញុំជាគណៈកម្មការគ្រប់គ្រង នាយិកា នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាធ្លក
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកគ្រូ ខ្លូត ធូរ៉េន និងគ្រួសារ រស់នៅភូមិជ្រោយនាងងួន ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធ្លក ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល) ដើម្បីកសាងខ្លោងទ្វារសាលារៀន
យើងខ្ញុំសូមជូនពរអ្នកគ្រូ និងក្រុមគ្រួសារ ឱ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន និងសម្រេចជោគជ័យរាល់បំណងប៉ងប្រាថ្នា🙏🥰
សម្រាប់អ្នកចង់ចូលរួមឧបត្ថម្ភ សូមទំនាក់ទំនាក់មកកាន់យើងខ្ញុំតាមរយ:លេខទូរសព្ទខាងក្រោម :
នាយិកាសាលា : 088 998 4683 / 096 301 8789
នាយករង : 088 989 0113
សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ទី៣ ដល់ទី៦ ត្រូវបានសម្រាកចំនួន ៣ ថ្ងៃ ដោយសារលោកគ្រូអ្នកគ្រូជាប់សិក្ខាសាលា ដោយឡែកសម្រាប់ថ្នាក់មត្តេយ្យ ថ្នាក់ទី១ អ្នកគ្រូសៅណន និងថ្នាក់ទី២ គឺរៀនពេលព្រឹកធម្មតា
សូមអរគុណ🙏