សហព័ន្ធកីឡាឡើងភ្នំកម្ពុជា-Cambodia Climbing & Hiking Federation

សហព័ន្ធកីឡាឡើងភ្នំកម្ពុជា-Cambodia Climbing & Hiking Federation

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហព័ន្ធកីឡាឡើងភ្នំកម្ពុជា-Cambodia Climbing & Hiking Federation, Amateur Sports Team, Srok Siem Reap.

15/05/2026

សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ប្រធានកិត្តិយសសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនវឌ្ឃនមង្គល ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្តី សុភមង្គល វិបុលសុខ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ
ពីប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឡាំង អូណា ព្រមទាំងសហការីទាំងអស់

14/05/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា 🇰🇭✨
King Sihamoni's Birthday
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

05/05/2026

អ្នកចូលចិត្តកីឡាឡើងភ្នំអាចមកសាកបាននៅ ភ្នំជញ្ជាំង ខេត្តបន្ទាយមានជ័យ⛰️🧗

05/05/2026

🌾អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល🌾
ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

01/05/2026

🪷អនុមោទនា ថ្ងៃបុណ្យវិសាខបូជា🪷
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photos from អគ្គនាយកដ្ឋានកីឡា Directorate General of Sports - DGS's post 24/04/2026
Photos from សហព័ន្ធកីឡាឡើងភ្នំកម្ពុជា-Cambodia Climbing & Hiking Federation's post 24/04/2026

ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឯកឧត្តម ឡាំង អូណា បានធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេសុី និងបានទៅជួបលោក AKBAL ដែលជាឣគ្គលេខាធិការ សហព័ន្ធឣាសុីឣាគ្នេយ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហពន្ធ័ឡើងភ្នំឣាសុី ហើយបានទៅពិនិត្យផ្ទាល់ក្លឹប Camp5 ដែលជាក្លឹបដ៏ធំជាងគេមួយនៅម៉ាឡេសុី និងទៅទស្សនាសហពន្ធ័ឡើងភ្នំម៉ាឡេសុី ដែលជាកន្លែងដែលសហពន្ធ័ឡើងភ្នំម៉ាឡេសុីត្រៀមសម្រាប់រៀបចំប្រកួតពេលកីឡា SeaGames 2027 ដែលម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះផងដែរ

Want your business to be the top-listed Gym/sports Facility in Srok Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Srok Siem Reap