02/01/2026
យើងខ្ញុំទាំងអស់គ្នាជា ក្រុមការងារ គ្រូបង្វឹក កីឡាករ ទាំងអស់នៃ ក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស - United SEZសូមចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកប្រធាន ញិក ថាឡា ដែលលោកឪពុករបស់លោកប្រធានឈ្មោះ ញិក ពេជ បានទទួលអនិច្ចកម្ម ថ្ងៃ សុក្រ ទី ២ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០នាទីព្រឹក ក្នុងព្រះជន្ម៧៨ឆ្នាំដោយរោគាពាធ។យើងខ្ញុំសូមបួងសួងសូមអោយដួងវិញ្ញាណខ័ន្នលោកឪពុករបស់លោកប្រធានបានទៅកើតនៅទីឋានដ៏ខ្ពង់ខ្ពស់កុំបីឃ្លាងឃ្លាតឡើយ។
#កាន់មរណៈទុក្ខ
#មានរូបមានទុក្ខ
15/12/2025
ក្នុងនាមថ្នាក់ដឹកនាំ ក្រុមកាងារ កីឡាករនៃ ក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស - United SEZ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សាច់ញាតិទាំងអស់គ្នាដែលប្អូនប្រុស ពុត សុផានិត ជាកីឡាកររបស់ក្រុមបាល់ទាត់យុជនសាមគ្គីហើយក៏ធ្លាប់ជាអតីតកីឡាករដែលមកចូលរួមលេងជាមួយយើងក្នុងពានរង្វាន់ soccer league ដែលបានទទួលមរណះភាពកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៥
សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ សូមអោយដួងវិញ្ញាណខ័ន្ធប្អូនប្រុសជាតិក្រោយមានអាយុវែងនិងទៅកើតនៅទីឋានបរមសុខកុំបីឃ្លៀងឃ្លាត។
Put Phannith
13/12/2025
ដោយយោងតាមស្ថានភាពប្រទេសយើងកំពុងជួបបញ្ហារនៅតាមព្រំដែនខ្មែរ_ថៃ និងមានការជម្លាសបងប្អូនប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាពនិងមានការខ្វះខាតគ្រឿងឧបភោគនិងបរិភោគផ្សេងៗដើម្បីប្រើប្រាស់ដែលតម្រូវអោយបងប្អូនទាំងអស់គ្នាចូលរួមឧបត្ថម្ភតាមទឹកចឹត្តនិងលទ្ធភាព។
ក្នុងកាលៈទេសៈនេះ យើងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងសាធារណៈជន នឹងចូលរួមបរិច្ចាកជាមួយក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស - United SEZ ឲ្យបានច្រើនកុះករដើម្បីសាមគ្គីភាព និងការរួបរួមជាមួយអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីសរមភូមិមុខ🙏
👉🏻រាល់ឈ្មោះអ្នកដែលបានចូលរួមយើងនិងដាក់នៅក្នុងcomment ខាងក្រោម 👇🏻
#ខ្មែរស្រលាញ់ខ្មែរ
02/12/2025
អាកាសធាតុចាប់ផ្តើមត្រជាក់ហើយសូមថែរក្សាសុខភាពផងបងប្អូន!
បំណងល្អពីadmin 😷
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
23/10/2025
ស្ងាត់ការប្រគួតមួយរយះធំចឹង ប្រសិនបើក្រុម ក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស - United SEZ ធ្វើដំណើរទៅប្រគួតមិត្តភាពសប្បុរសធម៍នៅតាមខេត្ត តើមានបងប្អូនយើងចូលរួមទេ?សុំcommentម្នាក់១មក
#កីឡានាំមកនូវសុខភាព
#កីឡារស់ក្នុងសន្តិភាព
14/10/2025
ការចងចាំជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាន
13/10/2025
ពួកយើងនិងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រ…
See you soon…
08/08/2025
សូមអរគុណឯកឧត្តមប្រធានាធិបតីអាមេរិក Donald Trump ដែលបានយកចិត្តទុកដាក់ឲ្យមានបទឈប់បាញ់ដេីម្បីសុខសន្តិភាព រវាងប្រទេសកម្ពុជានិងថៃ។
កម្ពុជាស្រលាញ់សន្តិភាព 🇰🇭🙏❤️
Thanks Donald Trump 🇰🇭🙏🙏🙏
06/08/2025
លោកប្រធានក្រុម ចុះមកលេងតំណែងថ្មី #ការពារ
06/07/2025
លទ្ធផលចប់ការប្រកួត
🗒️ ថ្ងៃសៅរ៍ ទី05 ខែកក្កដា ឆ្នាំ2025
⏰ ម៉ោង 2:00 PM
⚽ United SEZ 🆚 យុវជនសាមគ្គី
🏟️ ទីលាន វិទ្យាល័យហ៊ុនសែនស្វាយរំពារ
.........................
#តំបន់សេដ្ឋកិច្ចពិសេស #ស្មារតីកីឡាដើម្បីយុវជនសង្គមយើង #កីឡារស់ក្នុងសន្ដិភាព
05/07/2025
ថ្ងៃប្រកួត 💪🟢
🗒️ ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥
⏰ ម៉ោង ២:០០ រសៀល
⚽ United SEZ 🆚 យុវជនសាមគ្គី
🏟️ តារាងវិទ្យាល័យហ៊ុនសែនស្វាយរំពារ
📽️ ផ្សាយផ្ទាល់តាមរយៈ ÷ Svay Rieng Cup
.........................
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
04/07/2025
អបអរសាទរដល់ លោក បឿន កុយ ក្នុងថ្ងៃភ្ជាប់ពាក្យ នាថ្ងៃទី03-07-2025 ✨👏🎉🎊🎇
សូមជូនពរអ្នកទាំងពីរ មានសុភមង្គលជានិរន្តរ៍🙏
#តំបន់សេដ្ឋកិច្ចពិសេស