PhnomPenh Sports Station

PhnomPenh Sports Station

Share

ពួកយើង នឹងនាំមកនូវពត៌មានកីឡាជាតិ និងអន្ដរជាតិ

20/03/2025

ទៅមុនគេទៀតហើយ‼️ អបអរសាទរក្រុម 𝗦𝗮𝗺𝘂𝗿𝗮𝗶 𝗕𝗹𝘂𝗲 ជប៉ុន🇯🇵 ដែលបានកក់សំបុត្រយន្តហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 មុនគេតំបន់អាសុី 🔥🥳
បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតចំនួន 𝟳 ប្រកួតនៅក្នុងពូល 𝗖 ដោយរកបាន 𝟭𝟵 ពិន្ទុ ពោលគឺលេងមិនខ្ចីចាញ់សោះ នឹងភ្លាត់ស្មើ 𝟭 ប្រកួត 🔥🤷‍♂️

——————————————————

15/03/2025

នេះជាខ្សែប្រយុទ្ធទាំង 𝟲 រូប ដែលក្រុមតោកំណាចអង់គ្លេស🏴󠁧󠁢󠁥󠁮󠁧󠁿ប្រកាសមុននេះបន្តិច ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភព 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 ទល់នឹងក្រុមជម្រើសជាតិ 𝗔𝗹𝗯𝗮𝗻𝗶𝗮🇦🇱 និង 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 នៅខែមីនា 𝟮𝟬𝟮𝟱 នេះ 📋🤗

មិនដឹងបិទជាប់ ឬអត់ទេ សម្រាប់ខ្សែការពារកណ្ដាលរបស់ក្លិប 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖🇰🇭 កីឡាករ 𝗩𝗶𝘁ā𝗹𝗶𝗷𝘀 𝗝𝗮𝗴𝗼𝗱𝗶𝗻𝘀𝗸𝗶𝘀 ដែលត្រូវលេងឲ្យក្រុមជម្រើសជាតិ 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 ទល់នឹងក្រុមជម្រើសតោកំណាចអង់គ្លេស🏴󠁧󠁢󠁥󠁮󠁧󠁿 នាថ្ងៃទី𝟮𝟱 មីនា 𝟮𝟬𝟮𝟱 ខាងមុខនេះ 🫨🥹

រងចាំមើលគុណផលកីឡាករដែលចេញពីលីគកម្ពុជាយើងមើល❓ ថាអាចបិទខ្សែប្រយុទ្ធ 𝗪𝗼𝗿𝗹𝗱 𝗖𝗹𝗮𝘀𝘀 ដូចជា 𝗛𝗮𝗿𝗿𝘆 𝗞𝗮𝗻𝗲, 𝗣𝗵𝗶𝗹 𝗙𝗼𝗱𝗲𝗻 និង 𝗠𝗮𝗿𝗰𝘂𝘀 𝗥𝗮𝘀𝗵𝗳𝗼𝗿𝗱 អីជាប់អត់❓🤗

——————————————————

12/03/2025

ជំនួបដែលអ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ានហៅថាជា 𝗔𝗦𝗘𝗔𝗡 𝗦𝘂𝗽𝗲𝗿 𝗕𝗶𝗴 𝗠𝗮𝘁𝗰𝗵 រវាងក្លិបអ្នកមានថៃ🇹🇭 ទល់នឹងក្លិបអ្នកមានម៉ាឡេសុី🇲🇾 ពេលនេះរកឃើញក្លិបបងធំប្រចាំតំបន់អាស៊ានឆ្នាំ𝟮𝟬𝟮𝟱 ហើយ...🤩

ដោយក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 របស់ថៃបានទំលាក់ក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 របស់ម៉ាឡេសុី សរុបលទ្ធផលទាំង 𝟮 ជើង 𝟭-𝟬 ឡើងទៅកាន់វគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី𝟭 ទ្វីបអាសុី 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 🔥

រងចាំមើលថាតើក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 ដែលជាក្លិបតំណាងតំបន់អាស៊ានតែមួយគត់នៅវគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 នេះ នឹងត្រូវជួបក្លិបរបស់ប្រទេសណាជាបន្ត❓🤔

ខណៈដែលរូបមន្តនៃការប្រកួតវគ្គ ​8 ក្រុមនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះ មានការផ្លាស់ប្ដូរថ្មី 🌍🔥

——————————————————

26/02/2025

𝗚𝗢𝗔𝗧 𝗠𝗲𝘀𝘀𝗶 ស៊ុត 𝟭 គ្រាប់ មិត្តសម្លាញ់របស់គាត់ 𝗟𝘂𝗶𝘀 𝗦𝘂á𝗿𝗲𝘇 ស៊ុត 𝟭 គ្រាប់ ជួយឲ្យក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 របស់លោក 𝗗𝗮𝘃𝗶𝗱 𝗕𝗲𝗰𝗸𝗵𝗮𝗺 ទំលាក់ក្រុម 𝗦𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗞𝗮𝗻𝘀𝗮𝘀 𝗖𝗶𝘁𝘆🇺🇸 សរុបលទ្ធផលទាំង 𝟮 ជើង 𝟰-𝟭 ឡើងទៅកាន់វគ្គ 𝟭𝟲 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗖𝗢𝗡𝗖𝗔𝗖𝗔𝗙 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗖𝘂𝗽 𝟮𝟬𝟮𝟱 🥳
ខណៈដែលវគ្គ 𝟭𝟲 ក្រុមចុងក្រោយក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 ត្រូវប៉ះក្រុមរបស់ប្រទេសចា​ម៉ៃ​កា 𝗖𝗮𝘃𝗮𝗹𝗶𝗲𝗿 𝗙𝗖🇯🇲។

26/02/2025

𝗔𝘀𝘁𝗼𝗻 𝗩𝗶𝗹𝗹𝗮 នេះមែន ប៉ះក្រុមគេខ្លាំង ឯងនេះខ្លាំងដែរ ដល់តែប៉ះក្រុមគេល្មម ឯងនេះល្មមទៅតាមនឹងដែរ...🙄

ខណៈដែល 𝟮 ប្រកួតមុន សុីសុទ្ធតែក្រុមតោខៀវ 𝗖𝗵𝗲𝗹𝘀𝗲𝗮 និងស្មើជាមួយក្រុមកំពូលតារាងហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹 ដល់តែយប់មិញមកប៉ះម្ចាស់ផ្ទះ 𝗖𝗿𝘆𝘀𝘁𝗮𝗹 𝗣𝗮𝗹𝗮𝗰𝗲 មានអីទក់សាច់បោះគេ 😅

26/02/2025

អស់ទាស់‼️ ក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ូតូក្នុងម្នាក់ចំនួន 𝟭 គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ក្រោយពីពួកគេបានជួយឲ្យក្រុមគ្រងជើងឯកពានរង្វាន់បាល់ទះ តេជោលីគ (𝗧𝗲𝗰𝗵𝗼 𝗩𝗼𝗹𝗹𝗲𝘆𝗯𝗮𝗹𝗹 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗟𝗲𝗮𝗴𝘂𝗲) 𝟮 រដូវកាលជាប់គ្នា 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 បន្ទាប់ពីបាន​យកឈ្នះទៅលើក្រុមទះ វិសាខា 𝟯 ទល់នឹង 𝟬 ក្នុង​វគ្គផ្ដាច់ព្រ័ត្រ 🏆🏆🏐🥳
——————————————————

25/02/2025

ស្ថិតិប៉ុណ្ណឹង‼️ អាចនិយាយបានថា អ៊ុក សុវណ្ណ គឺជាខ្សែការពារស្លាបដែលល្អជាងគេនៅ 𝗖𝗣𝗟 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះបានរឺទេ❓🤔

ពោលគឺខ្សែការពារស្លាបស្ដាំរបស់ក្លិប វិសាខា កីឡាករ អ៊ុក សុវណ្ណ🇰🇭 កំពុងតែឈរនៅលេខរៀងទី𝟮 ពិភពលោក ក្នុងនាមជាកីឡាករដែល 𝗔𝘀𝘀𝗶𝘀𝘁𝘀 ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេសរុប 𝟭𝟳 លើកសម្រាប់ការប្រកួតនៅក្នុងលីគនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះយោងតាម 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿𝗺𝗮𝗿𝗸𝘁 🎯⚽️😬

ខណៈដែលបច្ចុប្បន្ន អ៊ុក សុវណ្ណ🇰🇭 កំពុងតែនាំមុខលើកីឡាករ 𝗠𝗼𝗵𝗮𝗺𝗲𝗱 𝗦𝗮𝗹𝗮𝗵🇪🇬 របស់ក្លិបហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹🏴󠁧󠁢󠁥󠁮󠁧󠁿 ដែលឈរនៅលេខ 𝟯 និងតាមពីក្រោយកីឡាករ 𝗠𝗮𝘅𝗶𝗺𝗲 𝗟𝗲𝘀𝘁𝗶𝗲𝗻𝗻𝗲🇧🇪 របស់ក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀 𝗙𝗖🇸🇬 ដែលឈរនៅកំពូលតារាងមាន 𝟮𝟬 𝗮𝘀𝘀𝗶𝘀𝘁𝘀 🎯⚽️

25/02/2025

បើទោះបីជាក្លិប 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 ធ្លាក់ចេញពីកំពូលតារាង 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ត្រឹមការប្រកួតដំណាក់កាលទី𝟮 សប្ដាហ៍ទី𝟮𝟯 ក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធរបស់ពួកគេ 𝟮 រូបគឺកំពុងតែកាន់កាប់កំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមពេលនេះ ⚽️🥅🔝
1️⃣ កីឡាករហូឡង់ 𝗝𝗲𝗹𝗹𝗲 𝗚𝗼𝘀𝗲𝗹𝗶𝗻𝗸 រកគ្រាប់បាល់បានចំនួន 𝟭𝟲 គ្រាប់ ⚽️🥅
2️⃣ កីឡាករ 𝗔𝗻𝗱𝗿é𝘀 𝗡𝗶𝗲𝘁𝗼 រកគ្រាប់បាល់បានចំនួន 𝟭𝟱 គ្រាប់ ⚽️🥅

25/02/2025

នៅក្នុងស្រុកស្ទើតែរកក្រុមគូប្រជែងគ្មានទៀតនោះទេ‼️ ដោយក្លិបអ្នកមានរបស់ម៉ាឡេសុី 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 បានគ្រងជើងឯកលីគកំពូលម៉ាឡេសុី 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗦𝘂𝗽𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲🇲🇾 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ហើយក៏ជាការឈ្នះចំនួន 𝟭𝟭 រដូវកាលជាប់ៗគ្នាផងដែរ 🏆🔥
ស្របពេលដែលលីគកំពូលម៉ាឡេសុី🇲🇾ដោយគិតចាប់ពីឆ្នាំ𝟮𝟬𝟭𝟰 មក គឺគ្មានក្លិបណាឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 នោះទេ 🏆🔝
ខណៈក្លិបផ្សេងដែលឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 ដែលឈ្នះចុងក្រោយបង្អស់ នោះគឺជាក្លិបរបស់សឹង្ហបុី 𝗟𝗶𝗼𝗻𝘀𝗫𝗜𝗜🇸🇬 ដែលបានឈ្នះនៅឆ្នាំ𝟮𝟬𝟭𝟯 🏆
——————————————————

24/02/2025

គ្រូបង្វឹកដែលបានដឹកនាំក្រុមបាល់ទាត់បុរស 𝗨𝟮𝟮 ឥណ្ឌូនេសុី🇮🇩 ឈ្នះមេដាយមាស 𝗦𝗲𝗮 𝗚𝗮𝗺𝗲𝘀 លើកទី𝟯𝟮 នៅកម្ពុជាយើងកាលពីឆ្នាំ𝟮𝟬𝟮𝟯 គឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 នោះ...🥇🇰🇭
ពេលនេះរូបលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី 𝗣𝗦𝗦𝗜 បណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩ហើយ បន្ទាប់ពីរូបលោកដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 ធ្វើពុំបានលទ្ធផលល្អទាល់តែសោះនៅក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗨𝟮𝟬 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 𝟮𝟬𝟮𝟰 នេះ 💔
ពោលគឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 ដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 រកបានត្រឹម 𝟭 ពិន្ទុប៉ុណ្ណោះពី 𝟯 ប្រកួតនៅក្នុងពូល ដោយត្រូវហាលអាវពុំអាចឈានទៅកាន់វគ្គបន្តទៀតឡើយ ❌❌🤝

——————————————————

24/02/2025

បន្ទាប់ពីបានជួយឲ្យក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 ក្នុងលទ្ធផល 𝟮-𝟬 ការប្រកួតដំណាក់កាលទី𝟮 𝗖𝗣𝗟 សប្ដាហ៍ទី𝟮𝟯 កាលពីល្ងាចម្សិលមិញនោះ...

បានធ្វើឲ្យអ្នកចាំទីរបស់ក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ យី ប៊ុនហេង ជិតតាមទាន់កំពូលតារាងអ្នកចាំទីដែលរក្សាសំណាញ់ទី (𝗖𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀) បានច្រើនជាងគេនៅ 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះហើយ 🧤🔜🔝

ពោលគឺ យី ប៊ុនហេង រកបាន 𝟵 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 តាមពីក្រោយកីឡាករ វិរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ដែលកំពុងតែឈរកំពូលតារាងមាន 𝟭𝟭 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 🧤🔥

24/02/2025

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនដ៏សំខាន់របស់ក្លិបបាល់ទាត់ 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ 𝗧𝗮𝗶𝗴𝗮 𝗞𝗶𝘁𝗮𝗷𝗶𝗺𝗮🇯🇵 ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេបានប៉ះទង្គិចត្រង់ក្បាលជាមួយអ្នកចាំទីរបស់ក្លិប 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 កីឡាករ ទួត សារ៉ូត 🚑💔

រឹងមាំឡើង 𝗞𝗶𝘁𝗮𝗷𝗶𝗺𝗮 ពួកយើងនៅជាមួយអ្នក ✊⚽️🇯🇵🇰🇭

Want your business to be the top-listed Gym/sports Facility in Ta Khmau?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Krong Ta Khmau 08251
Ta Khmau
08255