31/10/2025
‼️វ.ជ.ស តាកែវ
ម្ចាស់ជុំនួយគាត់ខំចំណាយថវិការជួយឈូសឆាយ ចាក់ដីបន្ថែមកែលម្អតារាងបាល់ទាត់ ដើម្បីអោយក្មេងៗប្រើប្រាស់បាន ប៉ុន្តែចុងក្រោយគឺខកចិត្ត ដោយសារមិនមានការថែទាំ ក៏ដូចជាយកចិត្តទុកដាក់ 😤
អ្នកគ្រប់គ្រងសាលាគ្មានឆន្ទៈក្នុងការកែលម្អ មិនមានឆន្ទៈកីឡានៅក្នុងខ្លួន គេជួយហើយតែបែជាមិនអោយតម្លៃអ្វីដែលគេខំជួយ 🤏🏻
សូមសន្នើរដល់លោកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំសាលា និងមន្ទីអប់រំគួរតែមានយោបល់ខ្លះ ។
ខ្ញុំគិតថាគ្រាន់តែឈូសព្រៃអោយរាបស្មើរ និងមានម៉ាស៊ីនកាត់ស្មៅមួយកាត់ជាប្រចាំ តារាងនេះអាចប្រើការបានហើយ 🤝
10/07/2025
ថាមិនចង់ជ្រលក់ទេ តែទើសភ្នែកពេក ..! ✍🏽
វិទ្យាល័យស្ថិតនៅក្រោម មន្ទីអប់រំ ហាក់បីដូចជាអាណាព្យាបាល និងកូនអញ្ចឹង ដូចនេះមន្ទីអប់រំគួរតែជួយពង្រីកជួយអភិវឌ្ឍន៍ ដល់ហេដ្ឋារចនាសម្ពន័សាលា និងពង្រឹងគុណភាព -ល- ។
ចុះហេតុអ្វីបែជាមន្ទីមានចុក្ខុវិស័យ ចងបង្រួមសាលាអោតកាន់តែតូចទៅវិញ …លោកគ្រូអ្នកគ្រូ យកអីគិត ?
ចឹងតាហបានជាតារាងបាល់ទាត់ 20ឆ្នាំហើយនៅតែស្មៅដុះជុំជិត ទឹកលិចរាល់ឆ្នាំ ..! 🙏🏾
ណ្ហើយនេះគ្រាន់ជាគុំនិត និងការយល់ឃើញរបស់ អតីតសិស្ស ម្នាក់នេះទេ សូមលោកគ្រូអ្នកគ្រូ កុំប្រកាន់ ហើយពិចារណាតាមការគួរចុះ ..!
10/01/2025
ពានរង្វាន់ អភិបាលខេត្តតាកែវ admin តាមដានតាម Live ហើយក៏ជឿជាក់លើស្នងការដ្ឋានខេត្តតាកែវ លើកពាន 100% ព្រោះមានធនធានល្អៗ ល្បឿន កាយសម្បទា កាបញ្ចប់ទីច្បាស់
ជូនពរ ស្នងការដ្ឋានខេត្តតាកែវជាម្ចាស់ជើងឯក🏅🏆
04/01/2025
Admin លើករឿងនេះឡើងច្រើនដងដែរហើយ តែបែជាសិស្ស និងលោកគ្រូអ្នកគ្រូ មិនពេញចិត្តទៅវិញ …
❓ - តារាងមានហើយ គ្រាន់តែឈូសឆាយ ឬរៀបចំអោយគ្នាបានលេង បានហាត់ មិនចាំបាច់ស្តង់ដាណាស់ណាទេ
- អោយតែមានឆន្ទះក្នុងការរៀបចំ ខ្ញុំជឿថារៀបចំបាន សប្បុរសជន គេចាំតែជួយទេ អោយតែសាលាមានឆន្ទះក្នុងការធ្វើមែន
- ធ្វើម្តងបន្តិចៗ ជាតំណាក់កាលទៅ មិនចាំបាច់ស្តង់ដាទេ អោយតែប្រើបាន វាល្អជាងទុកចោល
#ខេត្តតាកែវ
25/11/2024
ពានរង្វាន់ ឯកឧត្តមអភិបាលខេត្តតាកែវ ដើម្បីអបអរសាទរ ខួបលើកទី៤៦ ទិវា 7 មករា 🙏🏾❤️
នេះជាអ្វីដែលប្រជាជនក៏ដូចជាយុវជនចង់ឃើញ 🙏🏾⚽️
17/11/2024
ជាង10ឆ្នាំមុន តារាងបាល់នេះ ( សាលាគរុសល្យ ខេត្តតាកែវ ) ដែលខ្ញុំធ្លាប់ហាត់ ធ្លាប់លេង ឃើញថាបច្ចុប្បន្នរៀបចំបានល្អ ទាំងសោភណ្ណភាព និងអណាម័យ …វិទ្យាល័យក្បែរនឹង គួរមើលជាគម្រូ
17/11/2024
បែបគ្នា10ឆ្នាំហើយឃើញថា អាចប្រើប្រាស់បានមែន ពេលទៅឃើញផ្ទាល់ទើបដឹង 🙂⚽️
អត់ហ៊ានដាក់ឈ្មោះសាលាទេខ្លាចគេជេ …អ្នកធ្លាប់រៀននៅនឹងស្គាល់ហើយ 😬
05/08/2024
📍អភិបាលខេត្តតាកែវ ឯកឧត្តម វី សំណាង
សង្ឃឹមថាឯកឧត្តមនឹង ពង្រឹង ជម្រុញវិស័យកីឡារបាល់ទាត់ក្នុងខេត្តនេះអោយកាន់តែផុសផុល 🙏🏾
សង្ឃឹមថាឯងឧត្តមមើលឃើញពីការលំបាក កង្វះទីលានល្អសម្រាប់កីឡារក្នុងខេត្ត 🙏🏾⚽️
𝐕𝐞𝐢 𝐒𝐚𝐦𝐧𝐚𝐧𝐠