03/04/2025
ឆ្នាំនេះ ក្លិប Barcelona ពិតជាមិនធម្មតាមែន💪💪🔥
ទាំងបុរស និងនារី អាចនឹងបានពាន4ក្នុងរដូវកាលនេះ 🏆
——————————————— ——————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
25/03/2025
មិនធម្មតា សម្រាប់ហាងឆេងភ្នាល់ល្ងាចនេះ ជម្រើសជាតិកម្ពុជា តគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិអារូបា 2គ្រាប់កន្លះដាច់ ។
Photo📸 : សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
20/03/2025
ទៅមុនគេទៀតហើយ‼️ អបអរសាទរក្រុម 𝗦𝗮𝗺𝘂𝗿𝗮𝗶 𝗕𝗹𝘂𝗲 ជប៉ុន🇯🇵 ដែលបានកក់សំបុត្រយន្តហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 មុនគេតំបន់អាសុី 🔥🥳
បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតចំនួន 𝟳 ប្រកួតនៅក្នុងពូល 𝗖 ដោយរកបាន 𝟭𝟵 ពិន្ទុ ពោលគឺលេងមិនខ្ចីចាញ់សោះ នឹងភ្លាត់ស្មើ 𝟭 ប្រកួត 🔥🤷♂️
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
20/03/2025
ចត់បាយហើយ‼️ ប្រកួតនេះសម្រាប់ក្រុមជម្រើសជាតិហូឡង់🇳🇱 សាខាអាសុី🇮🇩 ដោយត្រូវបានក្រុមម្ចាស់ផ្ទះអូស្រា្តលី🇦🇺 លត់យ៉ាងចាស់ដៃក្នុងលទ្ធផល 𝟱-𝟭 ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 🥹
ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ដែលជា 𝗟𝗲𝗴𝗲𝗻𝗱 របស់ក្លិប 𝗙𝗖 𝗕𝗮𝗿𝗰𝗲𝗹𝗼𝗻𝗮 លោក 𝗣𝗮𝘁𝗿𝗶𝗰𝗸 𝗞𝗹𝘂𝗶𝘃𝗲𝗿𝘁🇳🇱 បានប្រើប្រាស់កីឡាករជំរើស 𝟭𝟭 ដំបូងទល់នឹងម្ចាស់ផ្ទះអូស្ត្រាលី🇦🇺 ក្នុងការប្រកួតនេះគឺ 𝟭𝟬 រូបមកពីអឺរ៉ុប និងមានតែអ្នកចាំទីកីឡាករ 𝗠𝗮𝗮𝗿𝘁𝗲𝗻 𝗣𝗮𝗲𝘀 ម្នាក់ប៉ុណ្ណោះ ដែលមកពី 𝗠𝗟𝗦🇺🇸 លីគសហរដ្ឋអាមេរិក 😬
អញ្ចឹងបានថា‼️ គ្រូថ្មីមិនប្រាកដថាល្អជាគ្រូចាស់ទេ កាលគ្រូចាស់លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴🇰🇷 ដឹកនាំ អូស្ត្រាលី🇦🇺 ធ្វើអី ឥណ្ឌូនេសុី🇮🇩 អត់បាននោះទេ ពោលគឺស្មើ 𝟬-𝟬 🤗
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
15/03/2025
នេះជាខ្សែប្រយុទ្ធទាំង 𝟲 រូប ដែលក្រុមតោកំណាចអង់គ្លេស🏴ប្រកាសមុននេះបន្តិច ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភព 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 ទល់នឹងក្រុមជម្រើសជាតិ 𝗔𝗹𝗯𝗮𝗻𝗶𝗮🇦🇱 និង 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 នៅខែមីនា 𝟮𝟬𝟮𝟱 នេះ 📋🤗
មិនដឹងបិទជាប់ ឬអត់ទេ សម្រាប់ខ្សែការពារកណ្ដាលរបស់ក្លិប 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖🇰🇭 កីឡាករ 𝗩𝗶𝘁ā𝗹𝗶𝗷𝘀 𝗝𝗮𝗴𝗼𝗱𝗶𝗻𝘀𝗸𝗶𝘀 ដែលត្រូវលេងឲ្យក្រុមជម្រើសជាតិ 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 ទល់នឹងក្រុមជម្រើសតោកំណាចអង់គ្លេស🏴 នាថ្ងៃទី𝟮𝟱 មីនា 𝟮𝟬𝟮𝟱 ខាងមុខនេះ 🫨🥹
រងចាំមើលគុណផលកីឡាករដែលចេញពីលីគកម្ពុជាយើងមើល❓ ថាអាចបិទខ្សែប្រយុទ្ធ 𝗪𝗼𝗿𝗹𝗱 𝗖𝗹𝗮𝘀𝘀 ដូចជា 𝗛𝗮𝗿𝗿𝘆 𝗞𝗮𝗻𝗲, 𝗣𝗵𝗶𝗹 𝗙𝗼𝗱𝗲𝗻 និង 𝗠𝗮𝗿𝗰𝘂𝘀 𝗥𝗮𝘀𝗵𝗳𝗼𝗿𝗱 អីជាប់អត់❓🤗
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
14/03/2025
សមត្ថភាព 𝟭𝟬% សំណាង 𝟵𝟬%‼️ ទីបំផុតក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀🇸🇬 ទំលាក់ក្លិបជើងខ្លាំងរបស់លីគកំពូលជប៉ុន 𝗦𝗮𝗻𝗳𝗿𝗲𝗰𝗰𝗲 𝗛𝗶𝗿𝗼𝘀𝗵𝗶𝗺𝗮🇯🇵 សរុបលទ្ធផលទាំង 𝟮 ជើង (𝟰-𝟭) ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី𝟮 ទ្វីបអាសុី 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗧𝘄𝗼 𝟮𝟬𝟮𝟰/𝟮𝟱 🤩
បន្ទាប់ពីបានទំលាក់ក្លិបជប៉ុន 𝗦𝗮𝗻𝗳𝗿𝗲𝗰𝗰𝗲 𝗛𝗶𝗿𝗼𝘀𝗵𝗶𝗺𝗮🇯🇵 ត្រឹមវគ្គ 𝟴 ក្រុមចុងក្រោយនេះហើយ ធ្វើឲ្យក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀🇸🇬 គឺជាក្លុិបតំណាងតំបន់អាស៊ានយើងតែមួយគត់ ដែលបានឡើងទៅកាន់វគ្គ 𝟰 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗧𝘄𝗼 𝟮𝟬𝟮𝟰/𝟮𝟱 នេះ 🌍🔥
ខណៈវគ្គ 𝟰 ក្រុមចុងក្រោយ ក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀🇸🇬 នឹងត្រូវជួបក្លិបរបស់អូស្ត្រាលី 𝗦𝘆𝗱𝗻𝗲𝘆 𝗙𝗖🇦🇺
តិចក្លិបរបស់សឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀🇸🇬 លើកពាន 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗧𝘄𝗼 𝟮𝟬𝟮𝟰/𝟮𝟱 នេះទៅ បើពួកគេសំណាងម្លឹងៗនោះ 🏆🥹
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
12/03/2025
អនាគតទៅ‼️ មិនមែនតែក្រុមដែលស្ថិតនៅតំបន់អាស៊ានយើងទេ ប៉ុន្តែសូម្បីតែក្រុមដែលស្ថិតនៅតំបន់អាសុីក៏ពិបាកនឹងលេងជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុី🇮🇩ដែរ 🌍🥹
ពោលគឺថ្មីៗនេះ ក្រុមជម្រើសជាតិឥណ្ឌូនេសុី🇮🇩 បានប្រកាសអំពីការទទួលបានកីឡាករកូនកាត់ ដែលកំពុងតែប្រកបអាជីពនៅលីគធំៗក្នុងទ្វីបអឺរ៉ុប 𝟯 រូបបន្ថែមទៀត ត្រៀមមកជួយពួកគេក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 😬
ដោយកីឡាករបរទេស 𝟯 រូបនោះ គឺមានអ្នកចាំទីកីឡាករ 𝗘𝗺𝗶𝗹 𝗔𝘂𝗱𝗲𝗿𝗼🇮🇹🇮🇩 វ័យ 𝟮𝟴 ឆ្នាំ ខ្សែបម្រើការពារកីឡាករ 𝗝𝗼𝗲𝘆 𝗣𝗲𝗹𝘂𝗽𝗲𝘀𝘀𝘆🇳🇱🇮🇩 វ័យ 𝟯𝟭 ឆ្នាំ និងខ្សែការពារស្លាបកីឡាករ 𝗗𝗲𝗮𝗻 𝗝𝗮𝗺𝗲𝘀🇳🇱🇮🇩 វ័យ 𝟮𝟰 ឆ្នាំ បានក្លាយជាពលរដ្ឋឥណ្ឌូនេសុីជាផ្លូវការហើយ 🇮🇩✔️
បន្ទាប់ពីកីឡាករទាំង 𝟯 រូបនេះ បានធ្វើសច្ចាប្រណិធានសញ្ជាតិនៅស្ថានទូតឥណ្ឌូនេសុីក្នុងទីក្រុង 𝗥𝗼𝗺𝗲 ប្រទេសអុីតាលី កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ
◉ 𝗘𝗺𝗶𝗹 𝗔𝘂𝗱𝗲𝗿𝗼🇮🇹🇮🇩 លេងនៅក្លិប 𝗣𝗮𝗹𝗲𝗿𝗺𝗼 𝗙𝗖🇮🇹 លីគទី𝟮 អុីតាលី (𝗦𝗲𝗿𝗶𝗮 𝗕)
◉ 𝗝𝗼𝗲𝘆 𝗣𝗲𝗹𝘂𝗽𝗲𝘀𝘀🇳🇱🇮🇩 លេងនៅក្លិប 𝗟𝗼𝗺𝗺𝗲𝗹 𝗦.𝗞🇧🇪 លីគទី𝟮 បែលហ្សិក (𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝗿 𝗣𝗿𝗼 𝗟𝗲𝗮𝗴𝘂𝗲)
◉ 𝗗𝗲𝗮𝗻 𝗝𝗮𝗺𝗲𝘀🇳🇱🇮🇩 លេងនៅក្លិប 𝗚𝗼 𝗔𝗵𝗲𝗮𝗱 𝗘𝗮𝗴𝗹𝗲𝘀🇳🇱 លីគកំពូលហូឡង់ (𝗘𝗿𝗲𝗱𝗶𝘃𝗶𝘀𝗶𝗲)
——————————————————
12/03/2025
ជំនួបដែលអ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ានហៅថាជា 𝗔𝗦𝗘𝗔𝗡 𝗦𝘂𝗽𝗲𝗿 𝗕𝗶𝗴 𝗠𝗮𝘁𝗰𝗵 រវាងក្លិបអ្នកមានថៃ🇹🇭 ទល់នឹងក្លិបអ្នកមានម៉ាឡេសុី🇲🇾 ពេលនេះរកឃើញក្លិបបងធំប្រចាំតំបន់អាស៊ានឆ្នាំ𝟮𝟬𝟮𝟱 ហើយ...🤩
ដោយក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 របស់ថៃបានទំលាក់ក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 របស់ម៉ាឡេសុី សរុបលទ្ធផលទាំង 𝟮 ជើង 𝟭-𝟬 ឡើងទៅកាន់វគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី𝟭 ទ្វីបអាសុី 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 🔥
រងចាំមើលថាតើក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 ដែលជាក្លិបតំណាងតំបន់អាស៊ានតែមួយគត់នៅវគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 នេះ នឹងត្រូវជួបក្លិបរបស់ប្រទេសណាជាបន្ត❓🤔
ខណៈដែលរូបមន្តនៃការប្រកួតវគ្គ 8 ក្រុមនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះ មានការផ្លាស់ប្ដូរថ្មី 🌍🔥
——————————————————
03/03/2025
ខ្សែប្រយុទ្ធដែលជាគោលដៅចង់បានរបស់ក្រុមកាំភ្លើងធំ 𝗔𝗿𝘀𝗲𝗻𝗮𝗹 គឺកីឡាករ 𝗩𝗶𝗰𝘁𝗼𝗿 𝗢𝘀𝗶𝗺𝗵𝗲𝗻 ពិតជាកំពូលខ្សែប្រយុទ្ធបញ្ចប់ទីច្បាស់ពិតៗបោះគេមែន ពោលគឺ 𝟮𝟴 ប្រកួតរូបគេស៊ុតបាន 𝟮𝟮 គ្រាប់ និង 𝟱 𝗮𝘀𝘀𝗶𝘀𝘁𝘀 ឲ្យក្លិបទួរគី 𝗚𝗮𝗹𝗮𝘁𝗮𝘀𝗮𝗿𝗮𝘆 នៅរដូវកាលនេះ ⚽️🥅🔥
ខណៈដែលបច្ចុប្បន្នខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា🇳🇬រូបនេះ គឺជាកីឡាករដែលលេងខ្ចីជើងពីក្លិប 𝗡𝗮𝗽𝗼𝗹𝗶 របស់អុីតាលីប៉ុណ្ណោះ ✍️
ល្អដូច 𝗩𝗶𝗰𝘁𝗼𝗿 𝗢𝘀𝗶𝗺𝗵𝗲𝗻🇳🇬 នេះ គួរណាតែមួយលេងនៅ 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲 ឬ 𝗟𝗮 𝗟𝗶𝗴𝗮 មិនគួរទៅលេងនៅលីគទួរគី🇹🇷សោះ និយាយមែន 🙄
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
03/03/2025
ការបណ្ដេញគ្រូចាស់លោក 𝗘𝗿𝗶𝗸 𝘁𝗲𝗻 𝗛𝗮𝗴 ចេញ ហើយជំនួសមកវិញដោយគ្រូថ្មីលោក 𝗥𝘂𝗯𝗲𝗻 𝗔𝗺𝗼𝗿𝗶𝗺 ពុំបានធ្វើឲ្យស្ថានភាពរបស់ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 ប្រសើរឡើងនោះឡើយ ប៉ុន្តែបែរជាកាន់តែយ៉ាប់យុឺនជាងមុនទៅវិញលើសដើម 🥹
ខណៈដែលកាលពីយប់មិញ ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 ដែលដឹកនាំដោយលោក 𝗥𝘂𝗯𝗲𝗻 𝗔𝗺𝗼𝗿𝗶𝗺 បានជ្រុះចេញពីពានរង្វាន់ 𝗙𝗔 𝗖𝘂𝗽 ហើយ ត្រឹមវគ្គ 𝟭𝟲 ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមភ្ញៀវ 𝗙𝘂𝗹𝗵𝗮𝗺 ដោយបាល់កាត់សេចក្ដី 𝟭𝟭 ម៉ែត្រ 🏆❌😥
ដូច្នេះក្ដីសង្ឃឹមឈ្នះពានរបស់ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 នារដូវកាលនេះ គឺនៅសល់តែពាន 𝗨𝗘𝗙𝗔 𝗘𝘂𝗿𝗼𝗽𝗮 𝗟𝗲𝗮𝗴𝘂𝗲 ប៉ុណ្ណោះ 🏆😥
——————————————————
👉🏼Join Channel Telegram Dom Sports : t.me/PES66_Sports
——————————————————
26/02/2025
𝗚𝗢𝗔𝗧 𝗠𝗲𝘀𝘀𝗶 ស៊ុត 𝟭 គ្រាប់ មិត្តសម្លាញ់របស់គាត់ 𝗟𝘂𝗶𝘀 𝗦𝘂á𝗿𝗲𝘇 ស៊ុត 𝟭 គ្រាប់ ជួយឲ្យក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 របស់លោក 𝗗𝗮𝘃𝗶𝗱 𝗕𝗲𝗰𝗸𝗵𝗮𝗺 ទំលាក់ក្រុម 𝗦𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗞𝗮𝗻𝘀𝗮𝘀 𝗖𝗶𝘁𝘆🇺🇸 សរុបលទ្ធផលទាំង 𝟮 ជើង 𝟰-𝟭 ឡើងទៅកាន់វគ្គ 𝟭𝟲 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗖𝗢𝗡𝗖𝗔𝗖𝗔𝗙 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗖𝘂𝗽 𝟮𝟬𝟮𝟱 🥳
ខណៈដែលវគ្គ 𝟭𝟲 ក្រុមចុងក្រោយក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 ត្រូវប៉ះក្រុមរបស់ប្រទេសចាម៉ៃកា 𝗖𝗮𝘃𝗮𝗹𝗶𝗲𝗿 𝗙𝗖🇯🇲។
——————————————————
👉🏼Join Channel Telegram PES66 Sports : https://t.me/PES66_Sports
——————————————————
26/02/2025
𝗔𝘀𝘁𝗼𝗻 𝗩𝗶𝗹𝗹𝗮 នេះមែន ប៉ះក្រុមគេខ្លាំង ឯងនេះខ្លាំងដែរ ដល់តែប៉ះក្រុមគេល្មម ឯងនេះល្មមទៅតាមនឹងដែរ...🙄
ខណៈដែល 𝟮 ប្រកួតមុន សុីសុទ្ធតែក្រុមតោខៀវ 𝗖𝗵𝗲𝗹𝘀𝗲𝗮 និងស្មើជាមួយក្រុមកំពូលតារាងហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹 ដល់តែយប់មិញមកប៉ះម្ចាស់ផ្ទះ 𝗖𝗿𝘆𝘀𝘁𝗮𝗹 𝗣𝗮𝗹𝗮𝗰𝗲 មានអីទក់សាច់បោះគេ 😅
——————————————————
👉🏼Join Channel Telegram PES66 Sports : https://t.me/PES66_Sports
——————————————————