11/06/2025
ឆ្ងល់មែនទេ‼️‼️ ថាហេតុអ្វីបានជាតែងតែឃើញស្នាមជាំកើតមានឡើងដោយគ្មានមូលហេតុ?
ជាការពិតណាស់ សម្រាប់ស្ត្រី វាជារោគសញ្ញាមុនពេលមករដូវ វាជារឿងធម្មតាទេ ដែលអ្នកតែងតែជួបប្រទះនូវ PMS ( PMS : Pre-Menstrual Syndrome ) ជារៀងរាល់ខែនោះ។
● អ្នកកំពុងមានបញ្ហានេះ ក៏អាចដោយសារតែអ្នកខ្វះឈាម បើប្រៀបធៀបនឹងកោសិកាឈាម ស ឬកោសិកាឈាមក្រហម។
យ៉ាងណាមិញ អ្នកក៏គួរតែប្រុងប្រយ័ត្ន ព្រោះវាក៏ជាសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកគ្រាប់ឈាមផងដែរ៕
03/05/2025
បើគ្មានការងារសំខាន់ទេ គួរឆាប់ចូលគេង កុំនៅយប់ៗជ្រៅពេក វាប៉ះពាល់ដល់សុខភាពយើង
29/03/2025
Need this foods for healthy and loss weight 🥦🥩
21/03/2025
អត្ថប្រយោជន៍នៃទឹកដូង
- សម្បូរប៉ូតាស្យូម
- ជួយបន្ថយសម្ពាធឈាម
- សម្រួលដល់ដំណើរការបេះដូង
- មានកាឡូរីតិចដែលមិនបណ្ដាលឲ្យធាត់
- មានជាតិផ្អែមធម្មជាតិ សារធាតុរ៉ែក្នុងឈាម
និងសារធាតុរ៉ែ ដើម្បីបំពេញជាតិទឹកក្នុងខ្លួន
20/03/2025
អាហារជួយសម្រួលការគេងមិនលក់👨🏻⚕️👩🏻⚕️
ចែករំលែកចំណេះដឹង
19/03/2025
១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។
២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។
៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)
៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសារបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់
ដូច្នេះប្រសិនបើអ្នកមានអាការៈ និងរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា។
14/03/2025
👩🏻🔬 ជំងឺពងបែកមាត់ ( Stomatitis )
1/ មូលហេតុ និង កត្តាប្រឈម
🔸 ការបង្កររោគដោយមេរោគផ្សេងៗ ៖ បាក់តេរី វីរុស ផ្សិត
🔸 កង្វះអនាម័យមាត់ធ្មេញ
🔸 កង្វះវីតាមីន B12 B9 ជាតិដែក ជាតិស័ង្កសី
🔸 ស្រ្តេស stress
🔸 បម្រែបម្រួលអកម៉ូន
🔸 ការប៉ះទង្គិច ឬ កកិត ( Ex. ដាក់ប្រេសមាត់ធ្មេញ...)
🔸 ជក់បារី ផឹកស្រា និង ញ៉ាំអាហារមួយចំនួនដូចជា ៖
ហឹរពេក ក្តៅពេក
🔸 អ្នកមានប្រព័ន្ធកាពាររាងកាយចុះខ្សោយ
🔸 ទទួលទានទឹកមិនបានគ្រប់គ្រាន់
2/ រោគសញ្ញានិងអាការៈរោគសញ្ញា
🔹 មានដំបៅ ឬ ពងទឹកក្នុងមាត់ ឬ ឡើង សរៗក្នុងមាត់
🔹 ឡើងក្រហម ឬ ហើម
🔹 មានអារម្មណ៍ថាក្តៅៗ ផ្សារៗ ក្រហាយៗក្នុងប្រអប់មាត់
🔹 ពិបាកញ៉ាំអី សូម្បីតែនិយាយក៏ឈឺមាត់ដែរ
🔹 ហៀរទឹកមាត់
3/ ដំណោះស្រាយនៅផ្ទះមុនទៅជួបគ្រូពេទ្យ
🔸 បង្កើនអានាម័យមាត់ធ្មេញ ជាពិសេសប្រើច្រាស់ទន់ៗ
🔸 ខ្ពុលមាត់ជាមួយទឹកអំបិល ឬ ទឹកក្តៅឧណ្ឌៗបន្ថែម
🔸 តមអាហារក្តៅខ្លាំង ហឹរ ជូរ ផ្អាប់ មួយរយះពេល
🔸 បញ្ឈប់ការជក់បារី ផឹកស្រា
🔸 ទទួលទានទឹកអោយបានគ្រប់គ្រាន់
🔸 ទទួលទានអាហារទន់ៗសិន
🔸 សម្រាកអោយបានគ្រប់គ្រាន់
🔸 ហាត់ប្រាណ 30នាទី/ថ្ងៃអោយបានទៀងទាត់
** បើពងបែកមាត់នៅតែបន្តរលើសពី 2សប្តាហ៍ ឬ
មានការឈឺចាប់ខ្លាំងគួរប្រញាប់ទៅជួបគ្រូពេទ្យ