06/06/2017
គ្រូកម្ពុជា ថាប៉ះឥណ្ឌូណេស៊ីគឺជំនួបដ៏តានតឹងលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា ប៉ះឥណ្ឌូណេស៊ីជាការប្រកួតមួយដ៏តានតឹងសម្រាប់កម្ពុជា នៃជំនួបមិត្តភាពអន្តរជាតិនៅវេលាម៉ោង ៦:៣០ នាទីនៅពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងក្នុងសន្និសីទប្រកាសឈ្មោះកីឡាករ ២៥នាក់ចុងក្រោយថា ជំនួបមិត្តភាពនេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់កម្ពុជា។ ឥណ្ឌូណេស៊ីមានកីឡាករល្អៗជាច្រើន ទន្ទឹមនឹងនោះក្រុមកម្ពុជាត្រូវធ្វើឲ្យបានល្អបំផុត ដើម្បីអាចទទួលបានលទ្ធផលល្អ។
លោកបន្ថែមថា ឥណ្ឌូណេស៊ីមិត្តភាពជាមួយកម្ពុជា ក្នុងគោលដៅរៀបចំប្រព័ន្ធលេងឲ្យបានល្អ ក្នុងការត្រៀមប្រកួតព្រឹត្តិការណ៍ ស៊ីហ្គេម។ ដូច្នេះលោកគិតថា ជំនួបមិត្តភាពនេះពួកគេ នឹងប្រើកីឡាករមានវ័យក្រោម២៣ឆ្នាំច្រើននាក់។
ក្រុមជម្រើសជាតិកម្ពុជាបានធ្វើការប្រមូលផ្ដុំកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។ ខាងក្រោមជាកម្រងរូបភាពនៃការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាកាលពីល្ងាចម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ៖
http://world-wide-sport.blogspot.com/2017/06/teachers-cambodia-indonesia-was-tense.html