ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ៨ក្រុមចុងក្រោយ⚽️🏆
អិន អេស អឹម អាយ អេស ភី អេហ្វធី vs ទូហ្វូ អាមី អេហ្វធី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
Peace Ball School
Welcome to the Official Page of Krob Ball Sontepheap School
ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ១៦ក្រុមចុងក្រោយ⚽️🏆
សៀមរាប យូណាធីត vs ស.ស.យ.ក.ខេត្តកណ្តាល
ឌី អាយ ជី លេជេន vs យុវជនស្ទាំងភ្លើងក្មេងវត្តក្តីចាស់
ស៊ីប៊ែល អេហ្វស៊ី vs អាវតា អេហ្វស៊ី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ១៦ក្រុមចុងក្រោយ⚽️🏆
អាណាចក្របៃតង vs គោពិឃាត អេហ្វស៊ី
អាល់អះលី មុខកំពូល vs អេស ជី ស៊ី
ក្លឹបបាល់ទាត់រតនាគារ vs គោពិឃាត អេហ្វស៊ី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
ព្រែកប្រាកីឡា vs ធីតា មង្គល
ស៊ី អិម ធី អេហ្វស៊ី vs ស.ស.យ.ក.ខេត្តកណ្តាល
ខ្យល់ព្យុះ vs ក្រុមបាល់ទាត់ ដូណាត់
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
06/07/2026
ភារៈកិច្ចរបស់យើងត្រូវបានបញ្ចប់វគ្គចែកពូល
ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់សម្រាប់ក្រុម គ្រាប់បាល់សន្តិភាព (Peace Ball School) ត្រឹមវគ្គចែកពូល។ លទ្ធផលនេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែយើងទទួលយកវាដោយការគោរពចំពោះការប្រកួត គូប្រកួត និងទទួលខុសត្រូវខ្ពស់របស់ក្រុម។
សម្រាប់ក្រុមដែលទើបបង្កើតបានជាង ២ឆ្នាំ ការមានឱកាសឈានជើងចូលរួមក្នុងពានរង្វាន់ពាក់កណ្តាលអាជីពដ៏មានកិត្យានុភាពមួយនេះ គឺជាសមិទ្ធផលមួយដែលយើងមានមោទនភាព។ មិនមែនដោយសារតែលទ្ធផលនៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែដោយសារយើងបានបង្ហាញថា ក្រុមតូចមួយដែលកើតចេញពីក្តីស្រមៃ និងការលះបង់ ក៏អាចឈានមកឈរលើវេទិកាដ៏ធំមួយនេះបានដែរ។
អ្វីដែលមានតម្លៃជាងលទ្ធផល គឺការបានផ្តល់ឱកាសដល់យុវជនជាច្រើន ដែលភាគច្រើនមកពីសហគមន៍ និងមិនធ្លាប់មានឱកាសហ្វឹកហាត់ ឬប្រកួតក្នុងកម្មវិធីផ្លូវការធំៗពីមុន ប៉ុន្តែយើងបានផ្តល់ឪកាសអោយពួកគាត់មានកន្លែងហ្វឹកហាត់សមរម្យ ហើយថ្ងៃនេះផងដែរ ពួកគាត់បានពាក់អាវក្រុម បានឈរលើទីលាន និងបានប្រកួតជាមួយក្រុមដែលមានបទពិសោធន៍ខ្ពស់។ នេះគឺជាជ័យជម្នះមួយសម្រាប់ការអភិវឌ្ឍយុវជន និងជាគោលបំណងដែលយើងតែងតែប្រកាន់ខ្ជាប់។
យើងទទួលស្គាល់ថា ការប្រកួតលើកដំបូងនេះ មានបញ្ហា និងចំណុចខ្វះខាតជាច្រើន។ ប៉ុន្តែយើងនឹងមិនយកបញ្ហាទាំងនោះធ្វើជាលេស ដើម្បីគេចវេសលទ្ធផលឡើយ។ ផ្ទុយទៅវិញ យើងនឹងយកគ្រប់មេរៀន គ្រប់កំហុស និងគ្រប់បទពិសោធន៍ មកកែលម្អប្រព័ន្ធគ្រប់គ្រង ការហ្វឹកហាត់ និងការរៀបចំក្រុម ដើម្បីឱ្យកាន់តែរឹងមាំ។
ដើម្បីបន្តដំណើរនេះ យើងខ្ញុំពិតជាត្រូវកាបណ្តាក្រុមហ៊ុន ស្ថាប័ន ដៃគូអាជីវកម្ម និងសប្បុរសជនទាំងអស់ ដែលមានទស្សនវិស័យរួមក្នុងការអភិវឌ្ឍយុវជនតាមរយៈវិស័យកីឡា មកចូលរួមជាដៃគូជាមួយក្រុម គ្រាប់បាល់សន្តិភាព។ ការគាំទ្ររបស់លោកអ្នក មិនត្រឹមតែជួយដល់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់យុវជនកម្ពុជា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រទាំងអស់ ដែលបានឈរក្បែរយើង ទាំងពេលឈ្នះ និងពេលចាញ់។ កម្លាំងចិត្តរបស់អ្នក គឺជាកម្លាំងដ៏ធំបំផុតដែលជំរុញឱ្យយើងបន្តដំណើរទៅមុខ។
យើងសូមសន្យា…យើងនឹងត្រឡប់មកវិញ
មិនមែនត្រឹមតែជាក្រុមដែលបានចូលរួមប្រកួតនោះទេ ប៉ុន្តែជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែង មានវិន័យ មានគុណភាព និងមានមហិច្ឆតាខ្ពស់ជាងមុន។
“ការបរាជ័យថ្ងៃនេះ មិនមែនជាទីបញ្ចប់ទេ។ វាជាមេរៀនដែលកំពុងកសាងភាពជោគជ័យនៅថ្ងៃអនាគត់។”
សូមជូនពរដល់ក្រុមទាំងអស់បន្តទទួលបានជោគជ័យក្នុងការប្រកួត ហើយសូមឱ្យពានរង្វាន់ SOCCER LEAGUE បន្តរីកចម្រើន និងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
យើងនឹងត្រឡប់មកវិញ… រឹងមាំជាងមុន។
គ្រាប់បាល់សន្តិភាព (Peace Ball School)
06/07/2026
រីករាយថ្ងៃកំណើត កីឡាករ ម៉ាប់ កក្កដា 6/កក្កដា
ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
មហានគរ អេហ្វស៊ី vs ស.ស.យ.ក. ខេត្តកោះកុង
ឡាក់គី ម៉ែន អេហ្វធី vs ឌី អាយ ជី អេហ្វស៊ី
ខ្មែរបុរេ vs ស.ស.យ.ក. ស្រុកមុខកំពូល(ប៊ី)
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
04/07/2026
Defeat
ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
ក្លឹបបាល់ទាត់រតនាគារ vs សាលាបាល់ទាត់គ្រាប់បាល់សន្តិភាព
អ ម ត ខេត្តព្រះសីហនុ vs កីឡាបាល់ទាត់ខុទ្ទកាល័យ ឯកឧត្ដមអភិសន្តិបណ្ឌិត
ក្រពុំពេជ្រកោះដាច់ យូណាធីត vs ខុទ្ទកាល័យ ឯកឧត្ដមអភិសន្តិបណ្ឌិត
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT
04/07/2026
11 នាក់ដំបូង
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Address
36
Geoje