ពន្លកសិល្ប:ខ្មែរនៅកូរ៉េ

ពន្លកសិល្ប:ខ្មែរនៅកូរ៉េ #ពន្លកសិល្ប:ខ្មែរនៅកូរ៉េ អភិរក្សសិល្ប:ខ្មែរនិងលើកស្ទួយវប្បធម៌ខ្មែរ https://www.facebook.com/profile.php?id=61554366496804&mibextid=LQQJ4d
(1)

03/09/2026

ស្ដាប់​សម្លេងមេក្រុម​ពន្លក​សិល្បៈ​ច្រៀង​បទអូនទៅភ្ចុំវត្តណាព្រោះជិតដល់ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ហេីយកុំភ្លេចអាទិត្យនេះ​ទៅធ្វេីបុណ្យផង​រាំកម្សាន្តផងភ្ចុំបិណ្ឌ​ទីក្រុង​부천 #បុណ្យភ្ជុំបិណ្ឌ២០២៦ #សមគមខ្មែរនៅកូរ៉េ #មជ្ឈមណ្ឌលគាំពារជនបរទេសប្រចាំក្រុងពូឆន់ #កូនខ្មែររស់នៅកូរ៉

🇰🇭 ជម្រាប​សួរ​ពុក​ម៉ែ​បង​ប្អូន​ខ្មែរ​ដែលកំពុង​រស់នៅ​សិក្សា​នឹង​បម្រើ​ការងារ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ ថ្ងៃ​អាទិត្យ​ទី​០៦ខែ...
03/09/2026

🇰🇭 ជម្រាប​សួរ​ពុក​ម៉ែ​បង​ប្អូន​ខ្មែរ​ដែលកំពុង​រស់នៅ​សិក្សា​នឹង​បម្រើ​ការងារ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ ថ្ងៃ​អាទិត្យ​ទី​០៦ខែកញ្ញា​ឆ្នាំ​២០២៦​ អាទិត្យ​នេះផ្ទាល់តែម្ដង​ សមាគមខ្មែរក្រុងពូឆន់ រួមជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសប្រចាំក្រុងពូឆន់ មានកិត្តិយស និងសេចក្តីរីករាយ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនខ្មែរទាំងអស់គ្នា ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ចាប់ពីវេលាម៉ោង ១០:០០ ព្រឹកតទៅ។
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលជូនដល់បុព្វការីជន រួមគ្នារក្សាប្រពៃណីវប្បធម៌ជាតិ និងបង្កើនសាមគ្គីភាពក្នុងសមាគមខ្មែរយើង។
​ 🔔កាន់តែពិសេស ក្រៅពីកម្មវិធីបែបសាសនា នៅពេលថ្ងៃក្រុមយេីងយេីង​ក៏មាន​វត្តមាន​ចូលរួម សម្ដែងនៅក្នុងកម្មវិធីកម្សាន្តសប្បាយ រីករាយជាមួយនឹងការសម្តែងសិល្បៈពីក្រុម «ពន្លកសិល្បៈខ្មែរនៅកូរ៉េ» ការប្រគំតន្ត្រីពី «ក្រុមតន្ត្រីសិល្បះករបុរាណសម័យផ្សេងៗ» ព្រមទាំងមានកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ផងដែរ។🎁🎁🎁🎁
​ 🙏🙏សូមពុកម៉ែ បងប្អូនអញ្ជើញចូលរួមឱ្យបានច្រើនកុះករដោយក្តីរីករាយ​ ដេីម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​អរិយធម៌​ខ្មែរ​នៅ​ប្រទេសកូរ៉េ​ 🙏🏽សូមជូនពរឱ្យបងប្អូនទាំងអស់គ្នា ជួបតែសេចក្តីសុខ សុភមង្គល និងសំណាងល្អគ្រប់ៗគ្នា។🙏🙏🙏
📍 ទីតាំងកម្មវិធី៖ 부천시 원미구 계남로 336, 부천시노동자종합복지관 대강당 3층 (មជ្ឈមណ្ឌលគាំពារពលករក្រុងពូឆន់ ជាន់ទី៣)
(ធ្វើដំណើរតាមរថភ្លើងក្រោមដី៖ ស្ថានីយ Sinjungdong ច្រកចេញលេខ ១ ឬ ស្ថានីយ Chunui ច្រកចេញលេខ ៤)
📞 ទំនាក់ទំនងព័ត៌មានបន្ថែម៖ 032-654-0664​ រៀបចំ​ដោយ​ អ្នកគ្រូខ្មែរ​នៅ​មជ្ឈមណ្ឌល​ ( Seav Mey)
#មជ្ឈមណ្ឌលគាំពារជនបរទេសប្រចាំក្រុងពូឆន់ #부천시외국인주민지원센터 #បុណ្យភ្ជុំបិណ្ឌ២០២៦ #សមគមខ្មែរនៅកូរ៉េ #សមាគមខ្មែរពូឆន់

ក្រុម​ពន្លក​សិល្បៈ​ខ្មែរ​នៅកូរ៉េយេីងខ្ញុំ​ទាំងអស់គ្នាពិតជាសោកស្ដាយ​ខ្លាំងណាស់នឹង​ក្រៀមក្រំបំផុត​ដែលបាន​លឺដំណឹង​ថាលោក​គ្រ...
02/09/2026

ក្រុម​ពន្លក​សិល្បៈ​ខ្មែរ​នៅកូរ៉េយេីងខ្ញុំ​ទាំងអស់គ្នាពិតជាសោកស្ដាយ​ខ្លាំងណាស់នឹង​ក្រៀមក្រំបំផុត​ដែលបាន​លឺដំណឹង​ថា
លោក​គ្រូផាក​ (​박호철 ) ប្រធានមណ្ឌលវប្បធម៌ខ្មែរ​ទីក្រុង​អាន់សាន​ បានទទួលមរណ:ភាពនៅប្រទេសកម្ពុជា​ វេលា១:០០​ ជាង(ម៉ោងនៅកម្ពុជា)​​ ដោយសារបញ្ហាសុខភាព​ ។ ក្រុមយេីងខ្ញុំសមាជិកគ្រប់គ្នា​ ពិតជាតក់ស្លុតចំពោះ​ ហេតុការណ៍​ ដែលបានកេីតឡេីងនេះ​ លឿនពេកហេីយ​ ពិតជាទទួលយកមិនបាន​ទេ។ សូម​អោយ​វិញ្ញាណ​ក្ខន្ធ​대표님 ទៅកាន់​ឋាន​បរមសុគតិភព​ មានជាតិក្រោយ​សូមជួប​លោកគ្រូ​រហូត​ 대표님ជា​ជនជាតិ​កូរ៉េ​ដែល​ស្រឡាញ់​វប្បធម៌​អរិយធម៌​ខ្មែរ​ ប្រទេសកម្ពុជា​ជនជាតិ​កម្ពុជា​ខ្លាំងណាស់​ 🙏😞🙏យេីងខ្ញុំ​ទាំងអស់​គ្នា​ស្រឡាញ់​ លោកគ្រូ​박호철🙏🏽❤️🇰🇭🇰🇷❤️🙏🏽
박호철님 안산캄보디아문화원 대표 , 캄보디아에서 건강상태인해로 사망했습니다 , 뜻밖의 비보에 슬픈 마음을 금할 길이 없습니다. 삼가 고인의 명복을 빕니다

01/09/2026

ជួប​នៅថ្ងៃសៅរ៍ទី៥ខែកញ្ញឆ្នាំ២០២៦នេះ​ជាមួយ​ការ​សម្ដែង​របាំ​ក្ងោក​ប៉ៃលិន​របស់ក្រុម​យេីងខ្ញុំ
នៅម៉ោង១១ព្រឹក​ទីកន្លែង​ប្រារព្ធកម្មវិធី​៖ Daegu EXCO (대구 엑스코)
សូមកុំភ្លេចអញ្ជើញចូលរួមឱ្យបានច្រើនកុះករ
ដើម្បីជួយលើកស្ទួយសិល្បៈវប្បធម៌កម្ពុជា🇰🇭🎉 #កូនខ្មែររស់នៅកូរ៉ #ពន្លកសិល្បៈខ្មែរនៅកូរ៉េ #វប្បធម៌ខ្មែរ

01/09/2026

ការបង្ហាញ​ក្បួន​វប្បធម៌​អរិយធម៌​ខ្មែរ​នៅ​បុណ្យ​ដង្ហែ​គោមឈូក​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​ #កូនខ្មែររស់នៅកូរ៉ #ពន្លកសិល្បៈខ្មែរនៅកូរ៉េ #주한캄보디아문화원

01/09/2026

សូមស្វាគមន៍​ខែថ្មី​ខែទី៩នៃឆ្នាំ​២០២៦ជាខែកញ្ញា​ សូមជូនពរ​អោយ​ពុកម៉ែ​បងប្អូន​មាន​សុខភាព​ល្អ​សំណាង​ល្អ​គ្រប់​ពេលវេលា​🙏🇰🇭🙏🏽
កាលវិភាគការសំដែងរបស់ក្រុមពន្លកសិល្បៈខ្មែរនៅកូរ៉េ សម្រាប់ខែ៩
១_ថ្ងៃសៅរិ៍ ទី៥ ខែ៩ ឆ្នាំ២០២៦
-동대구(제일회 글로벌 다문화 페스티벌)កម្មវិធីមហោស្របពហុវប្បធម៌សកល លើកទីមួយ(ស្ថានឯកអគ្គរាជទូតកម្ពុជា)
🇰🇭របាំក្ងោកប៉ៃលិន🇰🇭
២-ថ្ងៃអាទិត្យ ទី៦ ខែ៩ ឆ្នាំ២០២៦
- 부천시노동자종합복지관(កម្មវិធីបុណ្យ ភ្ជុំបិណ្ឌ) អ្នកគ្រូ NY SIVEMEY
🇰🇭របាំជូនពរ🌸 នឹង ចង្វាក់ប្រជាប្រិយ🇰🇭
៣- ថ្ងៃសៅរិ៍ ទី១២ ខែ៩ ឆ្នាំ២០២៦
-화성시(កម្មវិធីបុណ្យឆ្លងពុទ្ធាសនៈ សង្ឃាសនៈ ពុទ្ធាភិសេក) វត្តខ្មែរហ្វាសង់
🇰🇭របាំបួងសួងនិង របាំជូនពរ🌸🇰🇭
៤-ថ្ងៃអាទិត្យ ទី១៣ ឆ្នាំ២០២៦
-화성시외국인복지센텅(កម្មវិធី세계문화축제) សមាគមហ្វាសង់លោកគ្រូ 청년존
🇰🇭របាំជូនពរ របាំក្ងោកប៉ៃលិន របាំគែន🇰🇭
៥-ថ្ងៃអាទិត្យ ទី១៣ ឆ្នាំ២០២៦
서울(신촌역) (កម្មវិធី 신촌글로벌대학문화축제) ស្ថានឯកអគ្គរាជទូតកម្ពុជា)
🇰🇭របាំនារីជាជួរ🇰🇭

31/08/2026

កូនខ្មែរ​នៅកូរ៉េកម្លោះ​ៗស្លៀកឈុតអាវផាយ​រៀបចំ​ដោយ​(បងប្រុស​ ង៉ាន់​ មករា​)ក្នុង​កម្មវិធីបុណ្យដង្ហែរគោមឈូក​ទីក្រុង​សេអ៊ូល

🌏មហោស្រពពហុវប្បធម៌សកល លើកទី១ 🌏សូមអញ្ជើញបងប្អូនជនបរទេសទាំងអស់និងបងប្អូនខ្មែររស់នៅជិតតំបន់ដេហ្គូ​(대구)ចូលរួមពិធីបុណ្យវប្បធម...
31/08/2026

🌏មហោស្រពពហុវប្បធម៌សកល លើកទី១ 🌏សូមអញ្ជើញបងប្អូនជនបរទេសទាំងអស់និងបងប្អូនខ្មែររស់នៅជិតតំបន់ដេហ្គូ​(대구)
ចូលរួមពិធីបុណ្យវប្បធម៌ចំរុះ និងរីករាយជាមួយគ្នា! 🙏
កាលបរិច្ឆេទ៖
-ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង 0៩:00~១៨:00)
-ថ្ងៃសៅរ៍ ទី៥ ខែកញ្ញ ឆ្នាំ២០២៦
ម៉ោង 0៩:00~១៧:00(រយៈពេល២ថ្ងែ)
📍 ទីកន្លែង៖ Daegu EXCO (대구 엑스코)
🇰🇭ក្នុងកម្មវិធីនោះ ស្ថានទូតកម្ពុជប្រចាំសាធារណៈក៏មានស្តង់ពាក់ព័ន្ធនិងសកម្មភាពស្វែងយល់អំពីវប្បធម៌ផ្សេងៗផងដែរ។
✅នៅថ្ងែសៅរ៍ ទី៥​ខែកញ្ញា​ ឆ្នាំ​២០២៦ប្រហែលម៉ោង ១១ព្រឹក
មានការចូលរួមសម្តែងរបាំ​ ក្ងោក​ប៉ៃលិន​ ពីក្រុមពន្លក​សិល្បៈ​ខ្មែរ​នៅ​កូរ៉េ​យេីងខ្ញុំ​ផងដែរ ដែលជាវប្បធម៌នឹង​អរិយធម៌​ប្រពៃណីជាតិខ្មែរយើង។
បងប្អូនខ្មែរបើសិនជាបានចូលរួម
សូមស្លៀកបំលៀកបំពាក់ប្រពៃណីខ្មែរឲ្យបានច្រើនដើម្បីបង្ហាញដោយជនជាតិដទៃឃើញនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​អរិយធម៌​ដ៏​ល្អផូរផង់របស់ប្រទេសកម្ពុជាយើង🙏🇰🇭🙏
សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ
ដើម្បីជួយលើកស្ទួយសិល្បៈវប្បធម៌កម្ពុជា🇰🇭🎉

30/08/2026

ស្បៃ​ខ្មែរ​ល្អប្រណិតខ្លាំង​ណាស់ឈុត​របាំ​ជូនពរ​ #កូនខ្មែររស់នៅកូរ៉ #ពន្លកសិល្បៈខ្មែរនៅកូរ៉េ #주한캄보디아문화원 #វប្បធម៌ខ្មែរ

សួស្តីបងប្អូនទាំងអស់គ្នាអាទិត្យនេះហាត់របាំនៅវិហារសូសារ(소사역7번 출구) ដើមខែកញ្ញាតទៅទៅ ចាប់ផ្តើមរវល់ខ្លាំងហើយបងប្អូនយើងជួបគ្នា...
29/08/2026

សួស្តីបងប្អូនទាំងអស់គ្នាអាទិត្យនេះហាត់របាំនៅវិហារសូសារ
(소사역7번 출구)
ដើមខែកញ្ញាតទៅទៅ ចាប់ផ្តើមរវល់ខ្លាំងហើយបងប្អូនយើង
ជួបគ្នាម៉ោង១រសៀលនៅសួនក្បែរវិហារ(សួរ​សុខទុក្ខ​ចែករំលែក​សមាជិក​ក្រុម​)
ចាប់ផ្ដេីមចូលហាត់ របាំបាន ចាប់ពីម៉ោង2តទៅ

Address

Wonju

Website

Alerts

Be the first to know and let us send you an email when ពន្លកសិល្ប:ខ្មែរនៅកូរ៉េ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share