Sengkea Page

Sengkea Page

แชร์

vlog now

16/11/2025

Good morning ☀️🌞❤️🐉❤️Seng KeaSeng Nylove

01/05/2025

1.ប្រសិនបើអ្នកចង់មានផ្ទះមួយ ចាប់ផ្តើមដោយការទិញដី។
2.ប្រសិនបើអ្នកចង់ធ្វើជាម្ចាស់ចក្រភព ចាប់ផ្តើមដោយការពង្រីកអាជីវកម្មរបស់អ្នក។
3.ប្រសិនបើអ្នកចង់មានសុខភាពល្អ ចាប់ផ្តើមដោយការទទួលទានអាហារដែលមានសុខភាពល្អ។
4.បើអ្នកចង់ក្លាយជាមនុស្សឆ្លាត ចូរចាប់ផ្តើមដោយការអានសៀវភៅ។
5.ប្រសិនបើអ្នកចង់ធ្វើដំណើរជុំវិញពិភពលោក សូមចាប់ផ្តើមដោយការសន្សំប្រាក់។
6.ប្រសិនបើអ្នកចង់សប្បាយចិត្ត ចូរចាប់ផ្តើមដោយការដឹងគុណ។
7.ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរចាប់ផ្តើមដោយការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។
8.បើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវចាប់ផ្តើមដោយដឹកនាំខ្លួនឯងជាមុនសិន។
9.ប្រសិនបើអ្នកចង់ក្លាយជាឪពុកម្តាយដ៏ល្អ ចាប់ផ្តើមដោយការធ្វើជាគំរូដ៏ល្អ។
10.ប្រសិនបើអ្នកចង់ជោគជ័យ ចូរចាប់ផ្តើមដោយជំហានតូចៗ។

25/03/2025

បកស្រាយសុភាសិត៖ « គោ១ក៏យប់ គោ១០ក៏ល្ងាច »

បរិយាយន័យចំ៖
និយាយចំពោះអ្នកមើលគោ ឬឃ្វាលគោ ជាទូទៅសត្វគោវាស៊ីចំណីខុសពីសត្វឯទៀត ខុសត្រង់ថាសត្វខ្លះវាស៊ីចំណីម្ដងៗ វាត្រូវការចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ គឺឆ្អែតពេញកន្លះថ្ងៃ តែសត្វគោវិញវាស៊ីតាំងពីព្រឹករហូតដល់ល្ងាចទើបវាឆ្អែត ដូច្នេះចំពោះអ្នកឃ្វាលគោ គាត់ក៏ត្រូវចំណាយពេលដើរឃ្វាល តាំងពីព្រឹករហូតទល់ល្ងាចដូចគ្នា។ ចុះបើជ្រុលជាចំណាយពេលដើរឃ្វាលវាពេញមួយថ្ងៃដដែល តើយើងគួរដើរឃ្វាលវាត្រឹមតែ១ក្បាលទេឬ? ទោះឃ្វាល១ក្បាលក៏ពីព្រឹកទល់ល្ងាច ទោះ២ក្បាលក៏ទល់ល្ងាច ទោះ៣ក្បាលក៏ទល់ល្ងាច អ៊ីចឹងឃ្វាលវាឱ្យបាន១០ក្បាលតែម្ដងទៅចំណេញច្រើនជាង។

ដំណើររឿងន័យត្រង់ខាងលើចង់អប់រំយើងថា៖
គ្រប់កិច្ចការងាររកស៊ី ឬជំនួញជួញដូរអ្វីមួយ បើជ្រុលជារវល់ជាមួយវាពេញមួយថ្ងៃហើយនោះ គួរតែធ្វើវាឱ្យបានច្រើនមុខតែម្ដងទៅទើបវាចំណេញច្រើន។ ឧទាហរណ៍៖ អ៊ំស្រីម្នាក់គាត់អង្គុយលក់សាច់គោពីព្រឹកទល់ល្ងាច គាត់លក់សាច់គោតែមួយមុខគត់ បន្លែ ត្រី ឬគ្រឿងទេសអ្វីផ្សេងៗគាត់មិនខ្ចីយកមកលក់ បែបនេះមិនខុសពីការចំណាយពេលពេញមួយថ្ងៃដើម្បីដើរឃ្វាលគោត្រឹមតែ១ក្បាលនោះទេ នេះជាអត្ថន័យពាក្យថា « គោ១ក៏យប់ គោ១០ក៏ល្ងាច »។

បកស្រាយឡើងវិញដោយ ៖ សុភាសិត កាព្យខ្មែរ

18/01/2024
14/11/2023

ពុកអើយម៉ែអើយ🥰🥰
ដីក្រុងស្រស់ស្អាត់…..

22/09/2023

កំពង់លួង.ក្រគរ.ពោធិសាត់
🥰🥰🥰🥰🥰

22/09/2023

#មកយល់ដឹងពីពន្ធស្វីស 💰🇨🇭🇨🇭

ស្វីសជាប្រទេសដែលយកពន្ធគ្រប់មុខ មិនចាញ់ប្រទេសដ៏ទៃលើពិភពលោកឡើយ រួមមានពន្ធលើប្រាក់ខែ💸 ពន្ធអចលនទ្រព្យ🏡🏠 ពន្ធយានយន្ត🚘🚙 ពន្ធអាជីវកម្ម💹ជាដើម!

👉 ប៉ុន្តែឆ្លើយតបនិងការយកពន្ធនេះ ស្វីសបានផ្តល់ត្រឡប់មកវិញនូវ

1️⃣ផ្លូវថ្នល់ដែលស្អាតគ្រប់កន្លែង 🏞️🚆🚎

2️⃣បរិយាកាសល្អ គ្មានសម្រាមមួយទងទេ បឹងបួរខៀវថ្លាដូចកញ្ចក់ 🗻🏕️🏖️🧘‍♀️🧘‍♀️

3️⃣សន្តិសុខ សុវត្ថិភាពពេញលេញ! ត្រូវការហៅ police👮‍♀️👮‍♂️ គឺត្រឹម៥ទៅ១០នាទីមកដល់ភ្លាម😊😊

4️⃣ឡានពេទ្យប្រើពេល៣ទៅ៧នាទី គឺមកដល់ហើយ 🚑🚑

5️⃣ផ្តល់សេវាសុខភាពពេញលេញ👩‍⚕️👩‍⚕️👨‍⚕️👨‍⚕️ ទោះមានឬក្រ ក៏ទទួលបានការព្យាបាលស្មើមុខស្មើមាត់ 👏👏

6️⃣ផ្តល់ផ្ទះនៅ លុយចាយ បាយញ៉ាំ រៀនសូត្រដល់អ្នកក្រីក្រ 💗💗

7️⃣ជួយឧបត្ថម្ភបង្រ្គប់ជីវភាព បើមានចំណូលទាបជាងស្តង់ដារ 👏👏👏

8️⃣ផ្តល់ប្រាក់ប្រមាណ២៥០០ដុល្លារដល់ស្រ្តីដែលត្រូវសម្រាលកូន ទុកទិញរបស់របរមុនសម្រាល 🤰🤰🤱🤱

9️⃣ផ្តល់ប្រាក់ចិញ្ចឹមកូនប្រមាណ៤០០ដុល្លារមួយខែសម្រាប់កូនម្នាក់ ក្នុងរយៈពេល១៨ឆ្នាំ 👶🧒🧑👱‍♀️

🔟ផ្តល់ការរៀនសូត្រដល់អាយុ១៨ឆ្នាំដោយមិនគិតថ្លៃ 👱👱‍♂️👱‍♀️

1️⃣1️⃣ផ្តល់នូវសង្គមមួយដែលគ្មានការរំលោភបំពាន គ្មានហិង្សា និងការពារពលរដ្ឋខ្លួនពេញលេញ 😍😍😍

1️⃣2️⃣ក្នុងករណីបាត់បង់ការងារ រដ្ឋផ្តល់ប្រាក់បៀវត្សន៍💵💵💵អោយប្រមាណ៧០% នៃប្រាក់ខែចុងក្រោយ សម្រាប់រយៈពេល១៨ទៅ២៤ខែ និងបណ្តុះបណ្តាល📚📖លើជំនាញដែលខ្វះខាតអោយឥតគិតថ្លៃ! 😊😊😊

1️⃣3️⃣ពេលចូលនិវត្តន៍🧓👩‍🦳👨‍🦳ទទួលបានប្រាក់សោធនទោះជាចាកចេញពីស្វីសទៅរស់នៅប្រទេសផ្សេងក៏ដោយ

1️⃣4️⃣អាចត្រឡប់មកស្វីសវិញបានគ្រប់ពេល↩️🇨🇭🇨🇭 រដ្ឋជាអ្នកចិញ្ចឹម ❤️❤️

ហេតុដូច្នេះហើយទើបមនុស្សគ្រប់គ្នាហៅស្វីស🇨🇭🇨🇭ថា ជាឋានសួគ៌លើដី ព្រោះក្រៅតែពីទេសភាពល្អផ្តាច់គេ គឺរស់ពេញលេញជាមនុស្សប្រកបដោយគុណភាព សេរីភាព និងសេចក្ដីថ្លៃថ្នូរ! 💞💞💞😊😊😊

🇨🇭

Source: Jel Romnea

17/09/2023

🎉អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក🇰🇭

| ១៧ កញ្ញា ២០២៣ |
📍ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។


#ប្រាសាទកោះកេរ្តិ៍
#សម្បត្តិបេតិកភណ្ឌពិភពលោក

30/07/2023

#ចំណេះដឹងទូទៅ
របៀបវាស់ទំហំដីលើក្រដាសប្លង់។
១-យកបន្ទាត់ក្រិតវាស់គំនូសផ្លូវលើប្លង់ថាតើបានប៉ុន្មានមីលីម៉ែត្រ : លើប្លង់នេះ ខ្ញុំវាស់ឃើញ ១៩ មីលីម៉ែត្រ

២-មើលមាត្រដ្ឋានថាតើ១លើប៉ុន្មាន : ដោយប្លង់នេះប្រើមាត្រដ្ឋាន ១លើ៨០០

៣-យកចំនួនមីលីម៉ែត្រផ្លូវ គុណនឹង មីលីម៉ែត្រលើមាត្រដ្ឋាន
ចឹងខ្ញុំបាន ១៩✖️៨០០ = ១៥២០០មីលីម៉ែត្រ ដោយ១០០០មីលីម៉ែត្រស្មើនឹង១ម៉ែត្រ ដូច្នេះ១៥២០០➗១០០០ = ១៥,២ម៉ែត្រ

ចុងក្រោយ យើងដឹងថាផ្លូវមុខដីទំហំ១៥,២ម៉ែត្រ ( ខ្ញុំសូមRecommendផ្លូវទំហំចាប់ពី១២ម៉ែត្រឡើងទៅល្អសម្រាប់ការទិញដី)
#អចលនទ្រព្យ
Credit: Admin ថ្ម សមុទ្រ🙏

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok