29/07/2026
🙏 មកដល់ពេលនេះ ក្លិប KKIF មានគ្រូបង្វឹក និងកីឡាករស្នាក់នៅជាង 30 នាក់ រួមមានកីឡាករថ្នាល កីឡាករប្រកួត និងកីឡាការិនី។
🏗️ ការសាងសង់ក្លិបថ្មីក៏កំពុងដំណើរការបានប្រមាណ 70% ផងដែរ។
❤️ កីឡាករដែលមិនទាន់បានប្រកួត ក៏ដូចជាកីឡាករដែលបានប្រកួតហើយ ប៉ុន្តែមានតម្លៃខ្លួននៅទាប សុទ្ធតែទទួលបានការឧបត្ថម្ភដោយផ្ទាល់ពី ឧកញ៉ា ស្រី ចាន់ថន។
🍛 ការស្នាក់នៅ អាហារ និងការចំណាយផ្សេងៗ ក៏ជាការចំណាយផ្ទាល់របស់ឧកញ៉ាផងដែរ។
✍️ បើគ្មានក្ដីស្រឡាញ់ចំពោះ គុនខ្មែរ ទេ គាត់ប្រហែលជាមិនធ្វើដល់កម្រិតនេះឡើយ។ អ្វីៗទាំងអស់កើតឡើងដោយសារក្ដីស្រឡាញ់ និងការចង់ឃើញគុនខ្មែររីកចម្រើន។
🇰🇭 សូមអរគុណចំពោះការលះបង់ និងការគាំទ្រដ៏មានតម្លៃចំពោះវិស័យគុនខ្មែរ។ 🙏❤️
#គុនខ្មែរ #ស្រីចាន់ថន #គាំទ្រគុនខ្មែរ