OBN Talk Show

Call Directions Website Contact the business

OBN Talk Show ជជែកអំពីកីឡា
(332)

លោក Arsene Wenger កំពុងពិចារណាលើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការឈរឈ្មោះប្រកួតប្រជែងជាមួយលោក Gianni Infantino ស...
11/10/2026

លោក Arsene Wenger កំពុងពិចារណាលើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការឈរឈ្មោះប្រកួតប្រជែងជាមួយលោក Gianni Infantino សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ដែលនឹងមកដល់។ របាយការណ៍ពីប្រភពជាច្រើន រួមទាំង Sky Sports និង The New York Times បានឱ្យដឹងថា អតីតអ្នកចាត់ការក្រុម Arsenal រូបនេះ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តចុងក្រោយរបស់គាត់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មុនឈានដល់កាលបរិច្ឆេទកំណត់សម្រាប់ការប្រកាសឈ្មោះបេក្ខជននៅថ្ងៃទី ១៨ ខែវិច្ឆិកា។

លោក Wenger បានកាន់តំណែងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មក ប៉ុន្តែភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួន ដែលដឹកនាំដោយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កំពុងជំរុញឱ្យបុរសវ័យ ៧៧ ឆ្នាំរូបនេះ ដាក់ឈ្មោះចូលរួមប្រកួតប្រជែងក្នុងនាមជាបេក្ខជនជម្រើសមួយផ្សេងទៀត។

យោងតាមសេចក្តីរាយការណ៍ មេដឹកនាំនៃស្ថាប័នគ្រប់គ្រងបាល់ទាត់នៅអឺរ៉ុបបានបាត់បង់ទំនុកចិត្តលើលោក Infantino បន្ទាប់ពីមានភាពចម្រូងចម្រាសថ្មីៗនេះ ពាក់ព័ន្ធនឹងសំណើពាណិជ្ជកម្មនានារបស់ FIFA៕

នាំមកជូនដោយ៖ 88BOL

Zinedine Zidane បានចាប់ផ្តើមតួនាទីរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងប្រកបដោយភាពវិជ្ជមាន ប៉ុន្តែភាពស្ងប់ស្...
11/10/2026

Zinedine Zidane បានចាប់ផ្តើមតួនាទីរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងប្រកបដោយភាពវិជ្ជមាន ប៉ុន្តែភាពស្ងប់ស្ងាត់ដែលមើលឃើញពីខាងក្រៅនោះ បានលាក់បាំងនូវការពិតមួយផ្សេងទៀត។ សារព័ត៌មាននានាបានរាយការណ៍អំពីវិបត្តិជាបន្តបន្ទាប់ទាក់ទងនឹងការរៀបចំការងារ និងជម្លោះផ្ទៃក្នុង។ ស្ថានការណ៍បានតានតឹងខ្លាំងរហូតដល់មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរវាងបុគ្គលិកផ្នែករដ្ឋបាល ដោយមន្ត្រីម្នាក់បានសម្រេចចិត្តសុំឈប់សម្រាកដោយសារបញ្ហាសុខភាព បន្ទាប់ពីការឈ្លោះប្រកែកជាមួយមិត្តរួមការងារម្នាក់បានរីកធំឡើងហួសពីការគ្រប់គ្រង។

គេហទំព័របារាំង "L'Équipe" បានរាយការណ៍ថា ខែដំបូងៗនៃការដឹកនាំរបស់ Zidane គឺពោរពេញទៅដោយភាពវឹកវរនៅក្រៅទីលាន ទោះបីជាលទ្ធផលនៅលើទីលានមានភាពល្អប្រសើរក៏ដោយ (ឈ្នះ ៣ ប្រកួត និងស្មើ ១ ប្រកួត ក្នុងចំណោមការប្រកួត ៤ លើកដំបូង)។ទោះជាយ៉ាងណាក៏ដោយ កាសែត L'Équipe បានបង្ហាញរូបភាពមួយផ្សេងទៀតដែលកើតឡើងនៅពីក្រោយឆាក។ កាសែតនេះបានបញ្ជាក់ថា បញ្ហាទាំងនោះមិនមែនគ្រាន់តែជារឿងលទ្ធផល ឬយុទ្ធសាស្ត្រនោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងរបៀបនៃការគ្រប់គ្រងការងាររដ្ឋបាល និងកិច្ចការបុគ្គលិកនៅក្នុងក្រុមជម្រើសជាតិ។

ការចាប់ផ្តើមការងាររបស់លោក Zidane គឺមានសញ្ញាល្អ ប៉ុន្តែភាពវឹកវរកាន់តែរីកធំឡើងនៅពីក្រោយឆាក។ ដូច្នេះ ភារកិច្ចរបស់គាត់ហាក់ដូចជាកាន់តែធំឡើង មិនត្រឹមតែការកសាងក្រុមឱ្យមានសមត្ថភាពប្រកួតប្រជែងប៉ុណ្ណោះទេ។ គាត់ក៏ត្រូវបង្កើតបរិយាកាសមួយដែលមានស្ថិរភាព និងគ្មានជម្លោះដែលអាចទាញចំណាប់អារម្មណ៍របស់ក្រុមឱ្យបែកបាក់ ឬបាត់បង់ការផ្តោតអារម្មណ៍នៅក្នុងជំរុំក្រុមជម្រើសជាតិបារាំងផងដែរ៕

នាំមកជូនដោយ៖ 88BOL

Jude Bellingham បានបង្ហាញពីចរិតក្តៅគគុករបស់គាត់ក្នុងអំឡុងពេលការប្រកួតរវាង Real Madrid និង Valencia នៅកីឡដ្ឋាន Mestalla។ ...
11/10/2026

Jude Bellingham បានបង្ហាញពីចរិតក្តៅគគុករបស់គាត់ក្នុងអំឡុងពេលការប្រកួតរវាង Real Madrid និង Valencia នៅកីឡដ្ឋាន Mestalla។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះបានប៉ះទង្គិចពាក្យសម្តីជាមួយកីឡាករម្ចាស់ផ្ទះពីររូបគឺ Pablo Maffeo និង Pepelu បន្ទាប់ពីពួកគេបាននិយាយឌឺដងដាក់គាត់ពាក់ព័ន្ធនឹងពានរង្វាន់ Ballon d'Or។

កាសែត Marca បានពន្យល់ថា៖ «Jude Bellingham គឺជាកីឡាករបាល់ទាត់ដែលមានចរិតក្តៅគគុក ហើយមិនស្ទាក់ស្ទើរក្នុងការតតាំងនៅពេលមានជម្លោះកើតឡើងនៅលើទីលាននោះទេ។ នៅក្នុងការប្រកួតនៅ Mestalla ដែលជាធម្មតាពោរពេញទៅដោយភាពតានតឹង កីឡាករអង់គ្លេសរូបនេះគឺជាតួអង្គដ៏លេចធ្លោម្នាក់ ហើយគាត់បានបង្ហាញពីភាពរឹងមាំនៃចរិតលក្ខណៈដែលចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការញុះញង់ផ្សេងៗដែលគាត់បានជួបប្រទះក្នុងអំឡុងពេលប្រកួត»។

កាសែតដដែលបានបន្តថា៖ នៅក្នុងហេតុការណ៍មួយ ដែលត្រូវបានថតជាប់ដោយកាមេរ៉ារបស់កម្មវិធី 'El Día Después' លើកញ្ចក់ទូរទស្សន៍ Movistar, Bellingham បានឆ្លើយតបទៅកាន់ Maffeo និង Pepelu ចំពោះអ្វីដែលអាចចាត់ទុកថាជាការលេងសើចក្នុងន័យមិនល្អពាក់ព័ន្ធនឹងពានរង្វាន់ Ballon d'Or ដោយគាត់បាននិយាយទៅកាន់ពួកគេថា៖ «Ballon d'Or ហ្អី? ខ្ញុំមិនខ្វល់ពី Ballon d'Or ទេ តើពួកឯងជាអ្នកផ្តល់ពានហ្នឹងឬ?»៕

នាំមកជូនដោយ៖ 88BOL

លោក Fabio Capello គ្រូបង្វឹកជើងចាស់ជនជាតិអ៊ីតាលី បានធ្វើការប្រៀបធៀបដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងតារាឆ្នើមម្នាក់របស់ក្លឹប J...
11/10/2026

លោក Fabio Capello គ្រូបង្វឹកជើងចាស់ជនជាតិអ៊ីតាលី បានធ្វើការប្រៀបធៀបដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងតារាឆ្នើមម្នាក់របស់ក្លឹប Juventus និងកីឡាករ Lamine Yamal របស់ក្លឹប Barcelona ដែលការលើកឡើងនេះបានបង្ហាញយ៉ាងច្បាស់ថា លោកវាយតម្លៃខ្ពស់កម្រិតណាទៅលើសក្តានុពលរបស់កីឡាកររូបនេះ។

ព្រឹត្តិការណ៍នេះគឺជាពិធីប្រគល់ពានរង្វាន់ "Bulgarelli Number 8" ដែលបានរៀបចំឡើងនៅឯ Palazzo d'Accursio ដែលជាទីតាំងរដ្ឋបាលក្រុង Bologna។ លោក Capello ក្នុងនាមជាប្រធានគណៈកម្មការវិនិច្ឆ័យពានរង្វាន់នេះ បានប្រគល់ពានជូនដល់ Kenan Yildiz តារាឆ្នើមរបស់ Juventus ដែលជាកីឡាករជនជាតិទួរគី។ លោកបានចាប់ផ្តើមសុន្ទរកថារបស់ខ្លួនដោយកោតសរសើរចំពោះភាពច្នៃប្រឌិតរបស់ខ្សែប្រយុទ្ធរូបនេះ មុននឹងធ្វើការវាយតម្លៃដ៏ពិសេសមួយ។

លោក Capello បាននិយាយអំពី Yildiz ថា៖ "គេធ្វើអ្វីៗដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់។ ទាំងក្លឹប Juventus ពិភពបាល់ទាត់ និងអ្នកគាំទ្រ សុទ្ធតែត្រូវការគេ"។ លោកបានបន្ថែមទៀតថា៖ "គេមានការស្រមើស្រមៃដ៏អស្ចារ្យ ហើយគេក៏ចែករំលែកវាទៅកាន់អ្នកដទៃទៀតផងដែរ។ គេគឺជា Lamine Yamal របស់ប្រទេសអ៊ីតាលី"៕

នាំមកជូនដោយ៖ 88BOL

Waldemar Anton បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម Borussia Dortmund យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់ការពារ។ យោងត...
11/10/2026

Waldemar Anton បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម Borussia Dortmund យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់ការពារ។ យោងតាមការរាយការណ៍ពី Sky Sport ក្រុម Dortmund មានបំណងចង់រក្សាទុកកីឡាកររូបនេះឱ្យបន្តលេងឱ្យក្រុម បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់ ដោយពួកគេកំពុងពិចារណាលើការបន្តកិច្ចសន្យាថ្មី។

Sky Sport បានឱ្យដឹងថា ថ្នាក់ដឹកនាំក្លឹបបានដាក់សំណើកិច្ចសន្យាជាក់លាក់មួយទៅកាន់ Anton រួចហើយ។ ការចរចារវាងភាគីទាំងពីរត្រូវបានគេរំពឹងថានឹងបន្តដំណើរការទៅមុខទៀត ក្នុងអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិនាពេលបច្ចុប្បន្ននេះ។ ទាំងក្រុម Dortmund និង Anton សុទ្ធតែមានសុទិដ្ឋិនិយមចំពោះការចរចាបន្តទៀតនេះ ហើយសង្ឃឹមថានឹងអាចឈានដល់ដំណោះស្រាយដែលពេញចិត្តសម្រាប់ភាគីទាំងសងខាងក្នុងពេលឆាប់ៗ។

ចាប់តាំងពីចូលរួមជាមួយ Dortmund នៅរដូវក្តៅឆ្នាំ ២០២៤ មក Anton បានដណ្តើមយកតំណែងជាកីឡាករជម្រើសដំបូងនៅក្នុងតំបន់ការពាររបស់ក្រុម BVB។ ពេលវេលាដែលគាត់បានបង្ហាញខ្លួននៅលើទីលាន បញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់របស់គាត់ចំពោះក្រុម៖ កីឡាកររូបនេះ (ដែលមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨) បានលេងគ្រប់នាទីទាំងអស់នៅក្នុងការប្រកួត Bundesliga និង Champions League សម្រាប់រដូវកាលនេះ៕

នាំមកជូនដោយ៖ 88BOL

លោក Xavi Hernandez គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ បានបង្ហាញការគាំទ្រដល់លោក Vincent Kompany អ្នកចាត់ការក្រុម Bayern Munic...
11/10/2026

លោក Xavi Hernandez គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ បានបង្ហាញការគាំទ្រដល់លោក Vincent Kompany អ្នកចាត់ការក្រុម Bayern Munich ក្នុងពេលដែលគ្រូបង្វឹកជនជាតិបែលហ្ស៊ិករូបនេះ កំពុងសម្រាកព្យាបាលបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ។ កាលពី ២ សប្តាហ៍មុន លោក Kompany បានដួលសន្លប់នៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្លឹប Bayern ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដែលនៅទីនោះ គ្រូពេទ្យបានរកឃើញថាគាត់មានជំងឺរលាកស្រោមខួរក្បាល។

លោក Uli Hoeness ប្រធានកិត្តិយសរបស់ក្លឹប Bayern បានផ្តល់ព័ត៌មានថ្មីមួយដែលបង្ហាញពីសញ្ញាវិជ្ជមានអំពីស្ថានភាពសុខភាពរបស់លោក Kompany ខណៈដែលជំនួយការគ្រូបង្វឹកលោក Aaron Danks នឹងចូលមកទទួលភារកិច្ចដឹកនាំក្រុមឈុតធំជាបណ្តោះអាសន្ន។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា លោក Xavi បានសម្តែងក្តីបារម្ភចំពោះមិត្តរួមអាជីពជាអ្នកចាត់ការក្រុមរូបនេះ។ Xavi បាននិយាយថា៖ «ខ្ញុំមិនស្គាល់គាត់ផ្ទាល់ទេ ប៉ុន្តែខ្ញុំសូមជូនពរឱ្យ Vincent Kompany ឆាប់ជាសះស្បើយ។ ជួនកាល យើងមានអារម្មណ៍តានតឹង និងទទួលរងសម្ពាធយ៉ាងខ្លាំង ជាពិសេសនៅពេលដែលអ្វីៗមិនដំណើរការទៅតាមការរំពឹងទុករបស់យើង»៕

នាំមកជូនដោយ៖ 88BOL

John McGinn ប្រធានក្រុម Aston Villa បានរិះគន់មិត្តរួមក្រុមរបស់គាត់ជុំវិញការគ្រប់គ្រងស្ថានការណ៍ក្នុងពេលប្រកួត បន្ទាប់ពីពួ...
11/09/2026

John McGinn ប្រធានក្រុម Aston Villa បានរិះគន់មិត្តរួមក្រុមរបស់គាត់ជុំវិញការគ្រប់គ្រងស្ថានការណ៍ក្នុងពេលប្រកួត បន្ទាប់ពីពួកគេបានបណ្តោយឱ្យគូប្រកួតតាមស្មើទាំងដែលខ្លួននាំមុខដល់ទៅ ២ គ្រាប់ រហូតដល់ ២ លើក នៅក្នុងការប្រកួតដ៏ស្វិតស្វាញដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ ទល់នឹង Manchester United កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់លោក Unai Emery ហាក់ដូចជាមានឱកាសខ្ពស់ក្នុងការយកឈ្នះ និងដណ្តើមបាន ៣ ពិន្ទុពេញនៅកីឡដ្ឋាន Old Trafford ប៉ុន្តែបែរជាបណ្តោយឱ្យក្រុមម្ចាស់ផ្ទះដែលកំពុងជួបបញ្ហាទម្រង់លេងនោះ ស៊ុតបញ្ចូលទីបាន ២ គ្រាប់វិញនៅក្នុងម៉ោងបន្ថែម។ McGinn បានទទួលស្គាល់ថា ក្រុម Aston Villa គួរតែបន្ទោសខ្លួនឯងប៉ុណ្ណោះ បន្ទាប់ពីបានបោះបង់ឱកាសឡើងចំណាត់ថ្នាក់ក្នុងតារាង Premier League ក្នុងការប្រកួតទល់នឹងក្រុម Manchester United ដែលកំពុងមានទម្រង់លេងមិនល្អ។

ថ្លែងទៅកាន់កម្មវិធី BBC Match of the Day ក្រោយចប់ការប្រកួត McGinn បានសម្តែងការសោកស្តាយចំពោះការដែលក្រុមរបស់គាត់មិនអាចរក្សាលទ្ធផលឱ្យបានល្អរហូតដល់ចប់តង់នីមួយៗ ដោយគាត់បាននិយាយថា៖ «យើងត្រូវគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាទាំងនេះឱ្យបានល្អជាងនេះ។ មិនសូវមានក្រុមណាដែលមកទីនេះទាំងដែលនាំមុខ ២-០ ហើយបែរជាបណ្តោយឱ្យគូប្រកួតស៊ុតតាមស្មើវិញនោះទេ។ យើងត្រូវការពារឱ្យបានល្អជាងនេះនៅក្នុងទីតាំងទាំងនោះ។ ក្នុងរយៈពេល ១០ នាទីចុងក្រោយនៃតង់នីមួយៗ យើងត្រូវចេះគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អជាងនេះ។ យើងមានកីឡាករវ័យក្មេងដែលខ្វះបទពិសោធន៍ច្រើន ប៉ុន្តែពួកគេមានទេពកោសល្យខ្ពស់ ហើយនោះហើយជាមូលហេតុដែលយើងអាចស៊ុតបញ្ចូលទីបាន។ វាមិនសំខាន់ទេថាតើក្រុម Manchester United កំពុងបាត់បង់ទំនុកចិត្តឬអត់នោះទេ ព្រោះនៅពេលប្រកួតជាមួយពួកគេ អ្នកតែងតែជួបការលំបាកជានិច្ច»។

ដោយសារក្របខ័ណ្ឌ Premier League ឈប់សម្រាកសម្រាប់កម្មវិធីប្រកួតអន្តរជាតិក្នុងខែវិច្ឆិកានេះ លោក Emery នឹងមានពេលពីរសប្តាហ៍ដើម្បីដោះស្រាយបញ្ហាភាពទន់ខ្សោយនៅតំបន់ការពារ ដែលតែងតែលេចឡើងនៅចុងម៉ោងការប្រកួត មុនពេលក្រុមរបស់លោកត្រូវបើកទ្វារទទួលស្វាគមន៍ក្រុម Sunderland នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា។ ការដណ្តើមយកពិន្ទុពេញនៅកីឡដ្ឋាន Villa Park គឺជារឿងចាំបាច់បំផុត ដើម្បីធានាថាការធ្លាក់ទម្រង់លេងយ៉ាងធ្ងន់ធ្ងរនៅចុងម៉ោងការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ មិនធ្វើឱ្យប៉ះពាល់ដល់គោលដៅរបស់ពួកគេក្នុងការបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងនោះទេ។ ទន្ទឹមនឹងនេះដែរ ក្រុម United ដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចេញពីលីគកំពូល ក្រោមការដឹកនាំរបស់លោក Michael Carrick នឹងត្រូវធ្វើដំណើរទៅជួបគូប្រជែងដ៏ស្វិតស្វាញគឺក្រុម Liverpool នៅកីឡដ្ឋាន Anfield៕

នាំមកជូនដោយ៖ 88BOL

Matheus Cunha ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានបង្ហាញពីភាពអស់កម្លាំង និងការខកចិត្ត បន្ទាប់ពីក្រុមរបស់គាត់បានព្...
11/09/2026

Matheus Cunha ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានបង្ហាញពីភាពអស់កម្លាំង និងការខកចិត្ត បន្ទាប់ពីក្រុមរបស់គាត់បានព្យាយាមវាយបកតាមស្មើក្នុងលទ្ធផល ៤-៤ ជាមួយក្រុម Aston Villa នៅទឹកដីខ្លួនឯង។ ទោះបីជាអាចដណ្តើមបាន ១ ពិន្ទុយ៉ាងស្វិតស្វាញនៅចុងម៉ោងឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យក៏ដោយ ក៏ក្រុម «បិសាចក្រហម» ត្រូវចូលដល់ដំណាក់កាលសម្រាកសម្រាប់ការប្រកួតអន្តរជាតិក្នុងខែវិច្ឆិកា ទាំងដែលពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី ១៨ ប៉ុណ្ណោះ។

ដោយចោទជាសំណួរថាហេតុអ្វីបានជាក្រុមរបស់គាត់បង្ហាញភាពតាំងចិត្តខ្ពស់តែនៅពេលដែលតាមក្រោយគេប៉ុណ្ណោះ Cunha បានប្រាប់ទៅកាន់ Sky Sports ថា៖ «ខ្ញុំពិតជាអស់កម្លាំងខ្លាំង ហើយក៏មានការខកចិត្តផងដែរ។ បន្ទាប់ពីការប្រកួតកាលពីយប់មុន [ទល់នឹង Roma] យើងបានពិភាក្សាគ្នាអំពីរបៀបដែលយើងរបូតគ្រាប់បាល់ និងការមានចិត្តគំនិតក្នុងការវាយបកត្រឡប់មកវិញនៅក្នុងការប្រកួត។ យើងបានធ្វើវាម្ដងទៀត ដោយយើងត្រូវលេងក្នុងនាមជា Manchester United ហើយវាយសម្រុកទៅមុខ។ យើងបានបង្ហាញភាពក្លាហាន ប៉ុន្តែយើងធ្វើបែបនេះបានលុះត្រាតែយើងរបូតគ្រាប់បាល់សិនប៉ុណ្ណោះ។ យើងបានបង្ហាញពីស្មារតីតស៊ូ បន្ទាប់ពីរបូតគ្រាប់បាល់។ ប្រសិនបើយើងបង្ហាញស្មារតីតស៊ូ និងភាពក្លាហាននោះតាំងពីដំបូងមកម្ល៉េះ យើងនឹងអាចឈ្នះការប្រកួតបានកាន់តែច្រើន។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងធ្វើឱ្យស្ថានការណ៍កាន់តែលំបាកសម្រាប់ខ្លួនឯងបែបនេះទេ។ យើងទាំងអស់គ្នាខិតខំប្រឹងប្រែង ហើយយើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយជាក្រុមដ៏ល្អបំផុត។ យើងចាំបាច់ត្រូវផ្លាស់ប្តូរចិត្តគំនិតរបស់យើងតាំងពីចាប់ផ្តើមការប្រកួតមកម្ល៉េះ»។

គួរបញ្ជាក់ផងដែរថា ដោយមិនអាចរកជ័យជម្នះបានសោះក្នុងការប្រកួត Premier League ចំនួន ៨ លើកចុងក្រោយ ដែលជាកំណត់ត្រាអាក្រក់ដូចគ្នានឹងអំឡុងពេលពីខែមេសា ដល់ខែឧសភា ឆ្នាំ ២០២៥ ហើយបច្ចុបន្នក្រុមបិសាចក្រហមឈរនៅលេខរៀងទី ១៨ក្នុងតារាងលីគកំពូលអង់គ្លេស៕

នាំមកជូនដោយ៖ 88BOL

លោក Michael Carrick អ្នកចាត់ការក្រុម Manchester United បានចេញមុខការពារកីឡាករ Diogo Dalot បន្ទាប់ពីមានការទាមទារឱ្យដកខ្សែក...
11/09/2026

លោក Michael Carrick អ្នកចាត់ការក្រុម Manchester United បានចេញមុខការពារកីឡាករ Diogo Dalot បន្ទាប់ពីមានការទាមទារឱ្យដកខ្សែការពាររូបនេះចេញពីក្រុម ក្រោយបញ្ចប់ការប្រកួតស្មើគ្នា ៤-៤ ជាមួយក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានជួបការលំបាកយ៉ាងខ្លាំងនៅកីឡដ្ឋាន Old Trafford មុនពេលត្រូវបានជំនួសដោយ Patrick Dorgu ដែលបានចូលមកស៊ុតបញ្ចូលទីមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយគ្រាប់ទៀត នៅចុងម៉ោងបន្ថែម។

លោក Carrick បានបដិសេធការរិះគន់លើ Dalot ទោះបីជាខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះបង្ហាញទម្រង់លេងយ៉ាងអន់ក៏ដោយ មុនពេល Dorgu ចូលមកជួយសង្គ្រោះក្រុមក្នុងស្ថានភាពដ៏គួរឱ្យរំភើប។ ក្នុងនាមជាខ្សែការពារឆ្វេង Dalot បានយឺតយ៉ាវក្នុងការរារាំង Alysson ដែលជាហេតុនាំឱ្យក្រុមភ្ញៀវរកបានគ្រាប់បាល់បើកឆាកនៅត្រឹមរយៈពេល ៦០ វិនាទីដំបូង ហើយក្រោយមកគាត់ថែមទាំងបានធ្វើឱ្យកីឡាករដដែលនោះដួលនៅក្នុងតំបន់គ្រោះថ្នាក់ (penalty area) នៅដើមតង់ទី ២ ទៀតផង។ ទម្រង់លេងដ៏មិនល្អនេះ កើតឡើងបន្ទាប់ពីមានការរិះគន់កាលពីពាក់កណ្តាលសប្តាហ៍ ដោយសារគាត់បានឈរខុសទីតាំង ក្នុងជំនួបដែលក្រុមបានវាយបកយកឈ្នះ Roma ៣-២ កាលពីថ្ងៃអង្គារ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត នៅពេលត្រូវបានសួរថា តើការមិនពេញចិត្តរបស់ក្រុមអ្នកគាំទ្រគួរតែជាហេតុផលដែលធ្វើឱ្យ Dalot បាត់បង់តំណែងក្នុងជម្រើសដំបូងដែរឬទេ លោក Carrick បានឆ្លើយថា៖ «ខ្ញុំគិតថាយើងត្រូវប្រុងប្រយ័ត្នចំពោះរឿងនេះ។ ខ្ញុំយល់ពីអារម្មណ៍មិនពេញចិត្តនោះ»។ «ខ្ញុំយល់ពីការខកចិត្តរបស់អ្នកគាំទ្រ ដូច្នេះខ្ញុំយល់ពីពួកគេ។ ពួកយើងទាំងអស់គ្នាក៏មិនពេញចិត្ត និងខកចិត្តដូចគ្នាដែរ។ ហើយខ្ញុំធានាបានថា ក្រុមកីឡាករក៏មានអារម្មណ៍ខកចិត្តមិនចាញ់អ្នកណាឡើយ»។ «Diogo បានលះបង់អស់ពីសមត្ថភាព។ គេបានលេងក្នុងតួនាទីផ្សេងៗគ្នា រួមទាំងតួនាទីជាខ្សែការពារស្លាបឆ្វេងផងដែរ។ ហើយមានពេលខ្លះ គេលេងបានល្អណាស់»៕

នាំមកជូនដោយ៖ 88BOL

ក្រុម Paris Saint-Germain នៅតែបន្តភាពខ្លាំងរបស់ខ្លួន។ ក្រុមជើងឯកបារាំងមួយនេះ បានបន្តកំណត់ត្រាឈ្នះទាំង ៧ ប្រកួតក្នុងលីគសម...
11/08/2026

ក្រុម Paris Saint-Germain នៅតែបន្តភាពខ្លាំងរបស់ខ្លួន។ ក្រុមជើងឯកបារាំងមួយនេះ បានបន្តកំណត់ត្រាឈ្នះទាំង ៧ ប្រកួតក្នុងលីគសម្រាប់រដូវកាល ២០២៦-២៧ នេះ ដោយបានយកឈ្នះលើក្រុម Troyes ក្នុងលទ្ធផល ១-០ ក្នុងសប្តាហ៍ទី ១០ នៃការប្រកួត។ កីឡាករ Illia Zabarnyi បានក្លាយជាអ្នកសម្រេចជោគវាសនាសម្រាប់ក្រុមរបស់លោក Luis Enrique ដោយស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគ្រាប់គត់នៅក្នុងការប្រកួតនេះ នៅនាទីទី ៣៩។

សម្រាប់លោក Enrique ជ័យជម្នះនេះបាននាំមកនូវអារម្មណ៍រំលឹកដល់អតីតកាល។ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានដឹកនាំឈ្នះជាប់ៗគ្នាដ៏ល្អបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ គឺការឈ្នះ ១១ ប្រកួតជាប់គ្នា ដែលជាចំនួនដែលគាត់ធ្លាប់ធ្វើបានកាលពីដឹកនាំក្រុម Barcelona ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០១៥ នេះបើយោងតាមទិន្នន័យពី Opta។

គិតមកទល់ពេលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ក្រុម PSG រកបានគ្រាប់បាល់សរុបចំនួន ២៦៩ គ្រាប់នៅក្នុងលីគ ដែលជាចំនួនស្មើគ្នាទាំងស្រុងទៅនឹងចំនួនគ្រាប់បាល់ដែលក្រុម PSG រកបានក្នុងសម័យកាលដែលក្លឹបស្ថិតក្រោមម្ចាស់កម្មសិទ្ធិជនជាតិកាតា (Qatari ownership era) ក្នុងអំឡុងពេលដែលលោក Blanc ដឹកនាំ៕

នាំមកជូនដោយ៖ 88BOL

Address

Phnom Penh
Fall River, MA
12000

Alerts

Be the first to know and let us send you an email when OBN Talk Show posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OBN Talk Show:

Shortcuts

Share

Category