09/04/2026
🚨កំណត់ត្រា! ៨ រដូវកាលជាប់គ្នារួចទៅហើយ! តើ Mbappé នឹងឈ្នះស្បែកជើងមាស La Liga ជាលើកទី៣ នៅឆ្នាំនេះដែរឬទេ?
KYLIAN MBAPPÉ បានឈ្នះស្បែកជើងមាស ៨ រដូវកាលជាប់ៗគ្នា! ខណៈដែលកំពូលកីឡាករ Cristiano Ronaldo ធ្លាប់សម្រេចបានការឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (Golden Boot) ២ រដូវកាលជាប់ៗគ្នា ចំនួន ២ ដងក្នុងអាជីពរបស់គាត់។ចំនួនដូចគ្នាដែល Mbappé ទទួលបាននៅពេលនេះ។តើគេនឹងឈ្នះជាលើកទីបីនៅឆ្នាំនេះទេជាមួយ Real Madrid?🤍
09/03/2026
🏠 Luka Modrić! Real Madrid គឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំចង់ត្រលប់មកវិញនៅថ្ងៃណាមួយ! ❤️⚪️
ទោះបីជាបច្ចុប្បន្ន Modric កំពុងតែបន្តអាជីព និងបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅទឹកដីអ៊ីតាលីជាមួយក្លឹប AC Milan ដោយទើបតែបានបន្តកិច្ចសន្យាថ្មីរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ក៏ដោយ ប៉ុន្តែបេះដូងរបស់បុរសវ័យ ៤០ ឆ្នាំរូបនេះនៅតែមានចំពោះ Real Madrid ជានិច្ច។នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Modrić បានបើកចំហចិត្តយ៉ាងជ្រាលជ្រៅថា៖
«ខ្ញុំសង្ឃឹមថាវានឹងកើតឡើង។ ខ្ញុំចង់ត្រលប់ទៅវិញ។ និយាយដោយស្មោះត្រង់ ខ្ញុំមិនចាំបាច់លាក់បាំងវាទេ ព្រោះ Madrid គឺជាផ្ទះរបស់ខ្ញុំ ហើយជាការពិតណាស់ ថ្ងៃណាមួយខ្ញុំចង់ត្រលប់ទៅវិញ។ ប៉ុន្តែយើងនឹងរង់ចាំមើលថាតើវានឹងកើតឡើងក្នុងទម្រង់ និងតួនាទីបែបណា»។🤍
09/03/2026
🚨 HERE WE GO! ខ្សែការពារសញ្ជាតិប្រេសុីល Matues Barbosa 🇧🇷កម្ពស់ ១.៩៣ អាយុ២៧ឆ្នាំ បានមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀងជាផ្លូវការ។ រូបគេនឹងបង្ហាញខ្លួនសម្រាប់តែការប្រកួត អន្តរជាតិ AFC Champions League Two និង AFF ASEAN Club Championship Shopee Cup តែប៉ុណ្ណោះ។
08/31/2026
🚨 ផ្លូវការ៖ Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនហើយ ក្នុងវ័យ ៣៩ ឆ្នាំ! 🇦🇷
វាជារឿងរ៉ាវដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានបិទបញ្ចប់ទំព័រចុងក្រោយ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០២៦។
🐐សំណេរដ៏ក្តុកក្តួលមួយត្រូវបានទម្លាយចេញ បន្ទាប់ពីរូបគាត់ សម្រេចចិត្តដើរចេញពីក្រុមជម្រើសជាតិ។ Messi បានរៀបរាប់ថា៖
«ខ្ញុំបានសរសេរពាក្យទាំងនេះនៅថ្ងៃទី ២១ ខែកក្កដា ពីរថ្ងៃបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ។ ថ្ងៃនេះ បន្ទាប់ពីអ្វីដែលបានកើតឡើងជាមួយឪពុកខ្ញុំ ខ្ញុំកាន់តែជឿជាក់លើការសម្រេចចិត្តនេះជាងពេលមុនៗទៅទៀត»។
ការសម្រេចចិត្តដែលធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកក្តុកក្តួលយ៉ាងខ្លាំង❤️🩹
08/31/2026
🚨 អបអរសាទរ! U២០ កម្ពុជា យកឈ្នះ យេម៉ែនក្នុងលទ្ធ២-១ 🇰🇭
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ ឆ្នាំកម្ពុជា ដែលបានដណ្តើមបាន ៣ ពិន្ទុដ៏មានតម្លៃបំផុត បន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំង U២០ យេម៉ែន ដោយលទ្ធផល ២ ទល់នឹង ១ យ៉ាងស្វិតស្វាញ!ការប្រកួតដ៏ជក់ចិត្តនេះ ស្ថិតក្នុងវគ្គជម្រុះក្នុងពូល G នៃពានរង្វាន់យុវជនអាស៊ី ២០២៧ AFC U-២០ Asian Cup qualification។❤️
08/31/2026
🚨ថ្ងៃនេះ២១ឆ្នាំមុន Real Madrid បានចុះហត្ថលេខាលើកំពូលខ្សែការពារដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់!🛡️
៣១ សីហា ២០០៥ ថ្ងៃដែលខ្សែការពារវ័យក្មេងម្នាក់ពាក់អាវលេខ ៤ ដើរចូលទឹកដី Santiago Bernabéu ថ្ងៃដំបូង គ្មាននរណាម្នាក់នឹកស្មានថា យុវជនម្នាក់នេះនឹងក្លាយជា «ប្រធានក្រុមដ៏មានឥទ្ធិពលបំផុត» និងជាអ្នកសរសេរប្រវត្តិសាស្ត្រថ្មីឱ្យក្លឹបអធិរាជសឡើយ!
២១ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែកេរដំណែល របស់ SERGIO RAMOS នៅតែដកជាប់ក្នុងចិត្តអ្នកគាំទ្រ Real Madrid ជានិច្ច! ❤️
🛡️ក្នុងនាមជាខ្សែកាពារ Ramos រកគ្រាប់បាល់បានរហូតដល់ទៅ ១០១ គ្រាប់។🥳
08/31/2026
🚨 KARIM BENZEMA ចាកចេញពី AL-HILAL ជាផ្លូវការហើយ។
ក្នុងវ័យ ៣៨ ឆ្នាំទៅហើយ! Benzema សម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយ Al-Hilal ក្រោយរួមរស់បានត្រឹមតែ ៦ ខែប៉ុណ្ណោះ។
សញ្ញាទាំងអស់បង្ហាញថា ផ្លូវត្រឡប់ទៅអឺរ៉ុប ឬការមកពាក់អាវប្រកួតឱ្យ Real Madrid គឺ "មិនអាចទៅរួចទេ" ប៉ុន្តែមានព័ត៌មានថា លោកនឹងត្រឡប់ទៅធ្វើជាទូតសុច្ឆន្ទៈរបស់ Real Madrid ឬក៌អាចនឹងលេងឱ្យក្លិបផ្សេងមួយរដូវកាលទៀត។ 👑
08/30/2026
🚨 រដូវកាលថ្មី កំណត់ត្រាថ្មីដ៏អស្ចារ្យ! 🏆🏆🏆
ព្រះខ័នរាជស្វាយរៀង បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ នៅក្នុងវិស័យបាល់ទាត់កម្ពុជា! បន្ទាប់ពីបានយកឈ្នះលើក្រុម វិសាខា ក្នុងលទ្ធផល ២-១ នាយប់មិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
កំណត់ត្រាប្រវត្តិសាស្ត្ររួមមាន៖
ព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះពាន Cambodian Super Cup ៣ លើកជាប់ៗគ្នា (២០២៤, ២០២៥, ២០២៦)។
ព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមដែលឈ្នះពានរង្វាន់បើករដូវកាលមួយនេះ ច្រើនជាងគេផងដែរ។
08/28/2026
🚨 Kylian Mbappé ពីក្មេងប្រុសម្នាក់ដែលធ្លាប់បិទរូបភាព Ronaldo ពេញបន្ទប់គេង មកជាអ្នកដើរតាមគន្លង Idol🐐
📸 កាលពីឆ្នាំ ២០១២ ក្មេងប្រុស Kylian Mbappé មានអាយុទើបតែ ១៤ ឆ្នាំប៉ុណ្ណោះ ពេលដែលរូបគេបានថតរូបជាមួយ Cristiano Ronaldo។ ជិត ១៣ ឆ្នាំបានកន្លងផុតទៅពេលនេះ Cristiano មានអាយុ ៤១ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែមិនទាន់ចូលនិវត្តន៍ ហើយថែមទាំងជិតឈានដល់គោលដៅបំបែកកំណត់ត្រា ១,០០០ គ្រាប់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៀតផង! (បច្ចុប្បន្ន Ronaldo រកបាន ៩៧៧ គ្រាប់ហើយ)។🐐
ប៉ុន្តែសំណួរសួរថា តើ Kylian Mbappé អាចនឹងរកគ្រាប់បាល់តាមស្មើឬលើស Idol របស់ខ្លួនបានទេ?